រុស្សុី៖ សាកសពសត្វក្រពា ដែលគេថាជាកម្មសិទ្ធរបស់លោក អាដូហ្វ ហុីត្លែរ ត្រូវបានចាក់ថ្នាំថែរក្សាទុកជារៀងរហូតសម្រាប់កូនចៅជំនាន់ក្រោយ បន្ទាប់ពីវាបានលាចាកលោកកាលពីខែឧសភាកន្លងទៅនេះ នៅក្នុងសួនសត្វម៉ូស្គូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វក្រពាមួយក្បាលនេះ មានឈ្មោះថា Saturn អាយុ៨៤ឆ្នាំ និងត្រូវបានរកឃើញដោយទាហានអង់គ្លេស នៅទីក្រុង Berlin ក្នុងប្រទេសអាល្លឺម៉ង បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងបញ្ចូនទៅកាន់កងទ័ពក្រហមសូវៀត។ ហើយនៅឆ្នាំ១៩៤៦ វាត្រូវបានគេនាំទៅកាន់រដ្ឋធានីសូវៀត និងបានក្លាយទៅជានិមិត្តរូបនៃសួនសត្វម៉ូស្គូសម្រាប់ក្មេងៗជំនាន់ក្រោយជាច្រើនផងដែរ។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ស្បែករបស់វា ត្រូវបានប្រគល់ទៅកាន់សារមន្ទីរ Darwin ហើយបន្ទាប់ពីក្រុមអ្នកជំនាញធ្វើការ និងចាក់ថ្នាំរក្សាសពរួច វានឹងត្រូវដាក់បង្ហាញនាឆ្នាំថ្មីដែលនឹងឈានចូលមកដល់ឆាប់ៗនេះ នៅពេលការរឹតបន្ដឹងនៃជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ៕
សូមទស្សនារូបភាពខាងក្រោម៖









