រំភើបជំនួស! នី រតនា ទិញកាដូម្យ៉ាងជូនភរិយាក្នុងថ្ងៃកំណើត ថែមទាំងពញ្ញាក់អារម្មណ៍ខណៈពេលកំពុង…. (មានវីដេអូ)

//s9.kh1.co/f8/f896a61e4fa8e53fe32754643785f9f56fedd8e8.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

នី រតនា ទិញកាដូម្យ៉ាងជូនភរិយាក្នុងថ្ងៃកំណើត ថែមទាំងពញ្ញាក់អារម្មណ៍ខណៈពេលកំពុង….

ភ្នំពេញ៖ ទោះបីជាពេលនេះ ម្ចាស់ពានរង្វាន់ជ័យលាភី Cambodian Idol និងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា ទទួលបានកូនស្រីម្នាក់មុខខ្យូតគួរឲ្យក្នាញ់អាយុ ៩ ខែជាចំណងដៃ បន្ទាប់ពីរៀបមង្គលរួចក៏ពិតមែន ប៉ុន្តែលោកនៅតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់សឹងតែគ្រប់ទិសទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រីឯជីវិតគូវិញ សង្កេតឃើញថាប្តីប្រពន្ធវ័យក្មេងទាំងពីររូបនេះ ពិតជាស្វីតខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យនារីៗជាច្រើនច្រណែននឹងភរិយារបស់លោកខ្លាំងមែនទែន។ ហើយជារឿយៗអ្នកទាំងពីរតែងតែទិញកាដូជូនគ្នាទៅវិញក្នុងថ្ងៃពិសេសៗដូចជា គម្របខួបស្នេហ៍ គម្របខួបអាពាហ៍ពិពាហ៍ និងថ្ងៃខួបកំណើតជាដើម។

ជាក់ស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ភរិយាសំណព្វចិត្ត នី រតនា ដោយឃើញលោកបានបង្ហោះរូប និងពាក្យពេចន៍ខ្លះៗនៅលើបណ្តាញសង្គម ដើម្បីជូនពរទៅកាន់ភរិយាជាទីស្រលាញ់ផងដែរ។

ទន្ទឹមគ្នានេះផងដែរ កាលពីម្សិលមិញលោកក៏បានទិញកាដូជាទូរស័ព្ទដៃម៉ាក iPhone 12 ដែលមានតម្លៃខ្ទង់រាប់ពាន់ដុល្លារ ព្រមទាំងផ្កាកុលាបដ៏ធំមួយបាច់ផងដែរ។ យ៉ាងណាមិញ នៅក្នុងវីដេអូនោះតារាចម្រៀងរូបនេះបានលួចទៅ Surprise ភរិយាស្ងាត់ៗដល់ក្នុងបន្ទប់ ខណៈពេលដែលភរិយារបស់លោកកំពុងអង្គុយ Live លក់ផលិតផលថែរក្សាសម្រស់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ​ ៖

នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
ក្រុមគ្រួសារលោក នី រតនា
ក្រុមគ្រួសារលោក នី រតនា
ក្រុមគ្រួសារលោក នី រតនា
ក្រុមគ្រួសារលោក នី រតនា
បាច់ផ្កាដែលលោក នី រតនា ជូនភរិយា
បាច់ផ្កាដែលលោក នី រតនា ជូនភរិយា
នំខេកលោក នី រតនា Surprise ភរិយា
នំខេកលោក នី រតនា Surprise ភរិយា
នី រតនា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T