កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីឈ្នះវិញ្ញាបនប័ត្រអន្តរជាតិសម្រាប់បន្លែជ្រក់ប៉ាវឆាយ (Pao Cai) ដែលជាបន្លែជ្រក់មានដើមកំណើតពីខេត្តស៊ីឈួន កំពុងប្រែក្លាយជាប្រធានបទធ្វើឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបណ្តាញសង្គមរវាងអ្នកប្រើប្រាស់អ៊ីនធឺណេតចិននិងកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះប្រទេសចិនបានទទួលវិញ្ញាបនប័ត្រពីអង្គការអន្តរជាតិសម្រាប់ស្តង់ដារភាវូបនីយកម្ម (អាយអេសអូ) សម្រាប់បន្លែជ្រក់ឈ្មោះ ប៉ាវឆាយ (Pao Cai) ។ យោងតាមកាសែត Global Times ពានរង្វាន់នេះមានឈ្មោះថា “Pao Cai) ។ យោងតាមកាសែត Global Times ពានរង្វាន់នេះមានឈ្មោះថា “ស្តង់ដារអន្តរជាតិសម្រាប់ឧស្សាហកម្មគីមឈីដឹកនាំដោយប្រទេសចិន"។

យ៉ាងណាមិញ ប្រជាជនកូរ៉េខាងត្បូងប្រតិកម្មមិនយល់ស្របភ្លាមៗលើបណ្តាញសង្គម។ អ្នកប្រើអ៊ីនធឺណិតជនជាតិកូរ៉េខាងត្បូងម្នាក់ លោកគីម ស៊ូល ហា អាយុ២៨ឆ្នាំនៅទីក្រុងសេអ៊ូល បានសរសេរនៅលើគេហទំព័រ Naver.com ថា “ វាជារឿងមិនសមហេតុផល។ ខ្ញុំបានអានការសរសេរមួយនៅលើបណ្តាញសង្គមមួយ ដែលថាប្រទេសចិននិយាយថា គីមឈីគឺជារបស់ពួកគេ ហើយពួកគេកំពុងធ្វើឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិសម្រាប់វា…ខ្ញុំបារម្ភថាពួកគេអាចចម្លងវប្បធម៌កូរ៉េដូចជា សំលៀកបំពាក់ប្រពៃណីកូរ៉េ ហាន់បុក (Hanbok) និង អត្តសញ្ញាណផ្សេងទៀតមិនមែនគ្រាន់តែ គីមឈីទេ”។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងខ្លះថែមទាំងបានពិពណ៌នាការផ្លាស់ប្តូររបស់ប្រទេសចិនបែបនេះ ថាជាការប៉ុនប៉ងក្នុងការត្រួតត្រាពិភពលោក។ នៅលើបណ្តាញសង្គមហ្វេសប៊ុកដូចជា Weibo អ្នកប្រើអ៊ីនធឺណិតចិនបានអះអាងថា គីមឈី ជាម្ហូបប្រពៃណីរបស់ប្រទេសពួកគេ។ ភាគច្រើននៃគីមឈីដែលបរិភោគនៅកូរ៉េខាងត្បូងត្រូវបានផលិតនៅក្នុងប្រទេសចិន។
អ្នកបានសរសេរនៅលើ Weibo ចិនបានសរសេរថា“ ប្រសិនបើអ្នកមិនបំពេញតាមស្តង់ដារគីមឈីនោះ អ្នកមិនអាចថាវាមានប្រភពពីប្រទេសអ្នកទេ” ។ មួយផ្សេងទៀតបានសរសេរថា៖ “ សូម្បីតែការបញ្ចេញសំលេងគីមឈីក៏មានដើមកំណើតមកពីភាសាចិន តើមានអ្វីត្រូវនិយាយទៀត” ។
គួរឱ្យដឹងផងដែរថា ក្រសួងកសិកម្មកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាស្តង់ដារដែលអនុម័តដោយ អាយ អេស អូ មិនអនុវត្តចំពោះគីមឈីទេ។ សេចក្តីថ្លែងការណ៍បាននិយាយថា៖ “ វាមិនសមរម្យទេដែលរាយការណ៍ថា បន្លែជ្រក់ ប៉ាវឆាយ របស់ចិន ឈ្នះស្តង់ដារ អាយ អេស អូ ដោយមិនបែងចែកឱ្យដាច់រវាង គីមឈី និង បន្លែជ្រក់ ប៉ាវឆាយរបស់អ្នកស្រុកស៊ីឈួនប្រទេសចិន”៕
ទស្សនារូបភាព មុខម្ហូប គីមឈី ដ៏ទំនងរបស់កូរ៉េខាងត្បូង ខាងក្រោម៖



