ភ្នំពេញ៖ ជឿជាក់ថាមនុស្សជាច្រើនប្រាកដជាបានទទួលដំណឹងខ្លះហើយ រវាងការសហការណ៍ វ៉តឆ៍អេមផាយអឺ និង ក្រុមហ៊ុន អាមេរិក ដែលបាននាំចូលម៉ាកនាឡិកាដៃ Fossil, Skagen, Michael Kors, Emporio Armani, Armani Exchange, Elle និង Diesel មកកាន់ប្រទេសកម្ពុជា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមប្រភពបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា ការសហការណ៍រវាង វ៉តឆ៍អេមផាយអឺ និង Fossil Group បានធ្វើឲ្យ វ៉តឆ៍អេមផាយអឺ ក្លាយជាក្រុមហ៊ុនចែកចាយនាឡិកាដៃប្រ៊េនក្នុងប្រទេស ដែលមានម៉ាកចែកចាយច្រើនជាងគេបំផុតគិតត្រឹមឆ្នាំ២០២០ នេះ ។
គេបានដឹងបន្ថែមទៀតថា មូលហេតុចំបងបំផុតដែលធ្វើឲ្យមានការសហការនេះកើតឡើងមក ពីព្រោះតែតម្រូវការទីផ្សារនាឡិកាដៃប្រ៊េនកំពុងតែទាមទារជម្រើសជាច្រើនពីអ្នកផ្គត់ផ្គង់នូវផលិតផលដែលមាន ឈ្មោះល្បី តម្លៃសមរម្យ និង គុណភាពខ្ពស់ ។ ហើយអ្វីដែលសំខាន់មួយទៀត គឺការពង្រីកខ្លួនរបស់ក្រុមហ៊ុនផ្ទាល់តែម្ដង នៅក្នុងអាជីវកម្មផលិតផលហ្វេសិននេះ ។

ទោះយ៉ាងណាក្ដី លោកអ្នកប្រាកដជាអាចបានធ្លាប់ឃើញនូវម៉ាកខាងលើនេះនៅក្នុងទីផ្សារកម្ពុជា ពីមុនខ្លះមកហើយ នៅតាមបណ្ដាញសង្គមពី PAGE អាជីវកម្មផ្សេងៗ ។ ប៉ុន្តែផលិតផលទាំងនោះមិនមានការធានាពីក្រុមហ៊ុនដើមនោះមកទេ ។ បើសិនជាអ្នកចំណាយថវិកា ហើយទទួលបានផលិតផលប្រ៊េនដែលគ្មានការធានាពីក្រុមហ៊ុនដើមនោះ តើវានៅតែជម្រើសរបស់អ្នកទៀតដែរឬទេ?
នេះហើយដែលជាមូលហេតុ ក្រុមហ៊ុនលើករឿងនេះមកជម្រាបជូនលោកអ្នក ជាពិសេសគឺអតិថិជនដែលគាំទ្រផលិតផលរៀបរាប់ខាងលើ ឲ្យបានជ្រាបថា ប្រសិនបើលោកអ្នកចង់បានទំនុកចិត្ត១០០% ថានាឡិកាដៃប្រ៊េនដែលលោកអ្នកបានទិញជាផលិតផលស្របច្បាប់ ឬ original ជាពិសេសមានការធានាត្រឹមត្រូវនោះ លោកអ្នកគួរគប្បីធ្វើដំណើរទៅកាន់ហាងទីមួយដែលចែកចាយ នាឡិកាដៃ Fossil Group ដែលមានទីតាំងក្នុងផ្សាទំនើបសូរិយា ជាន់ផ្ទាល់ដី ឬទំនាក់ទំនងតាមលេខទូរសព្ទ 092 85 1000 ។
សូមបញ្ចាក់ថា ហាងលក់នាឡិកាដៃ Fossil Group ដែលរៀបចំដោយក្រុមហ៊ុន វ៉តឆ៍អេមផាយអឺ ចាប់បើកដំណើរការពីថ្ងៃនេះហើយ ជាមួយកម្មវិធីលក់យ៉ាងពិសស ដូចនេះសូមប្រញាប់រួសរាន់ឡើនកុំឲ្យឱកាសនេះរំលងផុតទេ៕





