Solsjkaer ឆ្លើយតបបែបនេះទៅភ្នាក់ងាររបស់ Pogba ពាក់ព័ន្ធព័ត៌មានចាកចេញពី Old Trafford

//s9.kh1.co/c0/c04a0adfb70a6c6fbc5bd70938698bfefe1bbee0.jpg
កីទ្បា

 ០៩-ធ្នូ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយបញ្ចប់ការប្រកួតពីព្រឹកមិញនេះ លោក Ole Gunnar Solsjkaer ក៏បានឆ្លៀតផ្ញើរសារឆ្លើយតបចេញពីទស្សនៈផ្ទាល់ខ្លួនទៅកាន់លោក Mino Raiola ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើ Paul Pogba ផងដែរ។

អង់គ្លេស៖ ពាក់ព័ន្ធនឹងព័ត៌មានដែលបានចុះផ្សាយព្រោងព្រៀតថាខ្សែបម្រើ Paul Pogba ហាក់ដូចជាមិនសប្បាយចិត្តស្នាក់នៅកីឡដ្ឋាន Old Trafford នឹងមានគម្រោងចាកចេញឆាប់ៗ ខាងមុខនេះ អ្នកចាត់ការទូទៅក្លិបលោក Ole Gunner Solsjkaer បានចេញមកផ្តល់ចម្លើយដល់អ្នកសារព័ត៌មានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការលើកឡើងផ្ទាល់របស់លោកគិតថាខ្សែបម្រើសញ្ជាតិបារាំងកូនក្រុមរបស់លោកខាងលើ គឺនៅបន្តការហ្វឹកហាត់ និងលេងដោយសប្បាយចិត្តជាធម្មតានោះទេ។ 

លោក Ole Gunnar Solsjkaer និងកីឡាករ Paul Pogba
លោក Ole Gunnar Solsjkaer និងកីឡាករ Paul Pogba

បើតាមកិច្ចសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត Manchester United បានចាញ់ RB Leipzig ពីព្រឹកមិញនេះ បុរសអ្នកចាត់ការទូទៅកំពុងរងកម្តៅកៅអីខាងលើបានលើកឡើងថាៈ   ៉ ខ្ញុំបានទទួលព័ត៌មានពីការលើកឡើងរបស់លោក Mino Raiola  (ភ្នាក់ងារ) ប៉ុន្តែខ្ញុំគិតថា ក្នុងក្បួនខ្នាតកីឡាពួកយើងគួរពិភាក្សាគ្នាជាការប្រសើរជាជាង។ ហើយខ្ញុំក៏មិនចង់និយាយអំពីរឿងទាំងនេះច្រើននោះដែរ។ បច្ចុប្បន្ន! ខ្ញុំសង្កេតឃើញថារូបគេ (Paul Pogba) កំពុងតែធ្វើបានល្អទាំងក្នុងជំរុំហ្វឹកហាត់ និងពេលរៀងរាល់ចូលប្រកួត។ Paul Pogba បានព្យាយាមហ្វឹកហាត់ជានិច្ច។   ៉ 

កីឡាករ Paul Pogba និងភ្នាក់ងារ លោក Mino Raiola
កីឡាករ Paul Pogba និងភ្នាក់ងារ លោក Mino Raiola

គួរបញ្ជាក់ផងថា ខ្សែបម្រើរួមចំណែកជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន FIFA World Cup 2018 កន្លងទៅខាងលើ បច្ចុប្បន្នភាពនៅសល់កិច្ចសន្យាមានសពុលភាពជាមួយក្លិបបិសាចក្រហម Manchester United ១៨ ខែទៀត ខណៈក៏មានព័ត៌មានក្លិបធំៗ ក្នុងតំបន់អឺរ៉ុបកំពុងចង់បានរូបគេព្រមៗ គ្នាផង ដោយសារតែការស្នាក់នៅទឹកដី Old Trafford ពុំសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានពេញលេញ៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T