ជីវិត​គឺជា​ការ​តស៊ូ! យុវជន​​​​ពិការ​ដៃទាំង​​សង​ខាង​រូប​​នេះ តស៊ូ​​ជម្នះ​រហូត​បាន​ចូលរៀន​ថ្នាក់​​មហាវិទ្យាល័យ (មានវីដេអូ)

//s9.kh1.co/80/806edcd4bc34f4e077dc9662d7d2f73a48624a32.jpg
សង្គម

 ០៥-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

យុវជនពិការដៃ Ho Huu Hanh តស៊ូជម្នះរហូតបានចូលរៀនថ្នាក់មហាវិទ្យាល័យ

វៀតណាម៖ អាចចាត់ទុកបានថា ជារឿងមួយដ៏គួរឲ្យរំភើបចិត្តជាខ្លាំង ដែលយុវជនវ័យក្មេងជនជាតិវៀតណាមម្នាក់ ទីបំផុត​អាចបំពេញក្តីស្រមៃរបស់ខ្លួន បានចូលរៀននៅក្នុងថ្នាក់មហាវិទ្យាល័យ បើទោះបីជារូបគេជាមនុស្ស​ពិការដៃ​ទាំងសងខាងក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ho Huu
Hanh
Ho Huu Hanh

យុវជនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ho Huu Hanh មានអាយុ ២០ឆ្នាំ រស់នៅក្នុងខេត្ត Dong Nai ប្រទេសវៀតណាម។ ថ្មីៗនេះ Hanh ត្រូវបានសាកលវិទ្យាល័យ Lac Hong University បានទទួលយករូបគេ​ឲ្យចូលរៀននៅក្នុងជំនាញ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering) ។

ជាការពិតណាស់ ពិការភាពដៃទាំងសងខាងរបស់ Hanh ពីកំណើតមកនេះ វាមិនមែនជារឿងងាយស្រួលនោះ​ឡើយ​សម្រាប់​រូបគេ ទាំងសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ និងការសិក្សាជាដើម។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជីវិតក្មេង​ប្រុស​ជំទង់ដ៏កំសត់រូបនេះ តែងតែព្យាយាមពុះពារជម្នះគ្រប់ឧបសគ្គជានិច្ច។

Ho Huu
Hanh
Ho Huu Hanh

ងាកទៅអតីតកាលបន្តិច កាលនៅតូច Hanh ក៏ធ្លាប់មានគ្រោះថ្នាក់ដោយសារតែ ការរៀនជិះកង់ផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា លុះដល់អាយុ ៥ឆ្នាំ Hanh ក៏អាចជិះវាបាន (កង់កែច្នៃ) និងថែមទាំងចេះហែលទឹកទៀតផង។ Hanh តែងតែបង្រៀនខ្លួនឯងជានិច្ច ទាំងការប្រើប្រាស់ជើង ដើម្បីចាប់កាន់ចង្កឹះញ៉ាំអាហារ រៀនបើកសន្លឹកទំព័រ​សៀវភៅ និងរៀនសរសេរជាដើម។

បន្ថែមលើនេះ Hanh ក៏អាចប្រើប្រាស់ជើងរបស់គេដើម្បីគូររូប និងប្រើជើងចុចវាយកំព្យូទ័រ រួមទាំងសកម្មភាពផ្សេងៗ​ជាច្រើនទៀតផងដែរ។

Ho Huu
Hanh
Ho Huu Hanh
Ho Huu
Hanh
Ho Huu Hanh

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ កាលនៅក្មេង Hanh ត្រូវបានគេស្គាល់ថា ជាសិស្សពូកែដោយទទួលបានចំណាត់ថ្នាក់ខ្ពស់ និងឈ្នះពានរង្វាន់សម្រាប់ការ​សរសេរយ៉ាងល្អថែមទៀតផង។

Hanh ទទួលបានការស្រលាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ជាច្រើន ពីសំណាក់គ្រូៗ និងមិត្តៗរួមថ្នាក់​របស់គេ រហូតថែមទាំងត្រូវបានពួកគេដាក់ឈ្មោះហៅក្រៅឲ្យគេថា «Penguin» (ឬ ភេនឃ្វីន) ដោយក្នុងន័យ លើកទឹកចិត្តឲ្យ Hanh តស៊ូជម្នះទៅមុខបន្តទៀតដោយខ្លួនឯង ដើម្បីបង្ហាញឲ្យអ្នកដទៃបានឃើញថា សូម្បីតែសត្វភេនឃ្វីន (Penguin) ក៏អាចហោះបានដែរ។

ក្តីសង្ឃឹមរបស់ Hanh ក្នុងថ្ងៃអនាគត គឺគេសង្ឃឹមថា ថ្ងៃណាមួយរូបគេនឹងអាចបានធ្វើការនៅក្នុងក្រុមហ៊ុន Google ។ ជាមួយនឹងការប្ដេជ្ញាចិត្ត និងការគាំទ្រ លើកទឹកចិត្ត ពីមនុស្សជាច្រើននោះ គ្រប់គ្នាក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា Hanh អាចនឹងសម្រេចបានក្តីស្រមៃរបស់គេមួយនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Ho Huu
Hanh
Ho Huu Hanh
Ho Huu
Hanh
Ho Huu Hanh
វីដេអូ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T