ភ្នំពេញ៖ មនុស្សមិនតិចនាក់នោះទេ ដែលបានតាមដាន ការប្រកួតប្រជែងចម្អិនម្ហូបអាហារលំដាប់ថ្នាក់លើពិភពលោកត្រូវបានចាក់ផ្សាយ ប៉ុស្តិ៍ទូរទស្សនិ៍ CTN ក្នុងកម្មវីធី Master Chef Khmer ជឿជាក់ថាប្រិយមិត្តប្រាកដជាជក់ចិត្តជាមួយ កម្មវិធី ការប្រកួតប្រជែងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឺមននឹងនេះដែរ ជឿជាក់ថាទស្សនិកជន នៅចាំ អតីតបេក្ខជន ចូលរួមប្រឡង អ្នកនាង លី សុផល ក្នុងកម្មវីធី Master Chef Khmer ជំនាន់ទី ១ បានទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនមិនស្ទើរ ក្នុងការលេងទឹកមុខ និងអត្តចរិតធម្មជាតិរបស់នាង បានធ្វើឲ្យ ការប្រកួតប្រជែង ពីមួយវគ្គទៅមួយវគ្គ កាន់តែល្អមើលថែមមួយកម្រិតទៀត។
យ៉ាងណាមិញ កាលពីថ្មីៗ នៅលើបណ្តាញសង្គម TikTok លើគណនី របស់ សុផល ផ្ទាល់ បានបញ្ចេញរឿងទុក្ខសោក នឹកស្មានមិនដល់ ដែលបានកើតឡើងទៅលើគ្រួសារ បានធ្វើឲ្យ រូបនាងដាច់ចិត្តទម្លាយចេញនៅលើបណ្តាញសង្គមមួយនេះ។
យោងទៅតាមវីដេអូមួយនេះ បានរៀបរាប់ថា ប្តីរបស់នាងបានជួប គ្រោះថ្នាក់ចរាចរណ៍ រហូតដល់សម្រាកនៅមន្ទីរពេទ្យ រយៈពេល ជាងមួយខែទៅហើយ ក្នុងស្ថានកាណ៍មួយលំបាក ដែលធ្វើឲ្យរូបនាង មានការពិបាកចិត្តយ៉ាងខ្លាំង បានបណ្តាលឲ្យ សុផល រៀបរាប់ទាំងទឹកភ្នែក នៅលើបណ្តាញសង្គម ឲ្យបានធូរចិត្តខ្លះ ដែលត្រូវបានអ្នកបង្កហេតុ សងការខូចខាត ត្រឹមតែ ៣០០ ដុល្លារ តែប៉ុណ្ណោះ ខណៈចំនួននេះមិនសម ជាមួយជនរងគ្រោះដូចជាប្តីរបស់នាង ក្នុងស្ថានការណ៍ធ្ងន់ធ្ងរបែបនេះ ទើបឲ្យរូបនាង ក្នុងនាមជាប្រពន្ធ មានការសោកសៅជាពន់ពេក។
ទៀតសោត ក្រោយពីឃើញវីដេអូនេះ ក៏មានមហាជន ជាច្រើន បានចូលបញ្ចេញមតិ លើកទឹកចិត្ត ក៏ដូចជា មកផ្ដល់កម្លាំងចិត្ត នៅខាងក្រោមវីដេអូមួយនេះ ដែលបានលើកឡើងថាឲ្យរូបនាងតស៊ូ និងរឹងមាំ ដើម្បីកូនតូចៗ ធ្វើយ៉ាងមិច បើរឿងរ៉ាវបានកើតឡើងបាត់ទៅ និងបានសម្តែងក្តីអាណិតអាសូរដល់ប្តីរបស់នាងយ៉ាងខ្លាំង៕
សូមទស្សនាវីដេអូខាងក្រោម៖