មិនក្រែងចិត្តហ្វេនសោះ! គម្រប់ខួបរៀបការ៣ឆ្នាំ សុគន្ធ និសា និងស្វាមី ថើបគ្នាដោយក្តីស្រលាញ់

//s9.kh1.co/fc/fced9104545446fdb507f600fd29955e29959c1e.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អីយ៉ាស់! សុគន្ធ និសានិង ស្វាមីថើបគ្នាដោយចិត្តស្រលាញ់និង កក់ក្តៅនៅក្នុងថ្ងៃពិសេសនៃ គម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ ដែលពួកគេរៀបការជាមួយគ្នា។

ភ្នំពេញ៖ សុគន្ធ និសា គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា ដោយសារសមត្ថភាពខ្ពស់នៅក្នុងវិស័យសិល្បៈ ដោយអាចច្រៀងយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកគាំទ្រចូលចិត្តស្រលាញ់និង គាំទ្រនូវបទចម្រៀងដែលជាស្នាដៃដ៏ពិសេសរបស់អ្នកនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពជោគជ័យខ្លាំងនៅក្នុងវិថីសិល្បៈ តារាស្រីរូបនេះក៏បានចូលរោងការនៅក្នុងថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៧ ដើម្បីបិទឆាកនៅលីវផងដែរ ដែលសរុបមកទល់ពេលនេះមានរយៈពេល៣ឆ្នាំទៅហើយ ប៉ុន្តែប្តីប្រពន្ធមួយគូនៅតែបង្ហាញភាពផ្អែមល្អែម ស្និទ្ធស្នាលខ្លាំងនាពេលកន្លងមកជានិច្ច ដោយមិនលោះពេលសោះឡើយ។

ដោយឡែកម្សិលមិញនេះជាគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ របស់សុគន្ធ និសា និង ស្វាមីផងដែរ ដែលប្តីប្រពន្ធមួយគូនេះបានត្រៀមនំខេកមួយនិង ឱបថើបគ្នាដោយពេញដោយក្តីស្រលាញ់ផុសចេញពីក្នុងចិត្តមក ដើម្បីអបអរនូវការរួមរស់ជាមួយគ្នារយៈបីឆ្នាំក្រោមដំបូលផ្ទះតែមួយ ដោយមានសេចក្តីសុខនិង កក់ក្តៅជាទីបំផុត។

ចំណែកអ្នកគាំទ្រវិញក្រោយពីបានឃើញដូច្នេះរួចមកក៏សម្តែងអារម្មណ៍រំភើបត្រេកអរជំនួសប្តីប្រពន្ធមួយគូដែលស្រលាញ់គ្នាប៉ុន្មានឆ្នាំមកហើយប៉ុន្តែហាក់ដូចជារៀបការកាលពីពេលថ្មីៗនេះអញ្ចឹងផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

សុគន្ធ និសា 
សុគន្ធ និសា 
សុគន្ធ និសា 
សុគន្ធ និសា 
ស្វាមីនិង សុគន្ធ និសា 
ស្វាមីនិង សុគន្ធ និសា 
សុគន្ធ និសានិង ស្វាមី
សុគន្ធ និសានិង ស្វាមី
សុគន្ធ និសានិង ស្វាមី
សុគន្ធ និសានិង ស្វាមី
ស្វាមីនិង សុគន្ធ និសា  នៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ
ស្វាមីនិង សុគន្ធ និសា  នៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ
ស្វាមីនិង សុគន្ធ និសា គម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ
ស្វាមីនិង សុគន្ធ និសា គម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ
សុគន្ធ និសា
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T