បរទេស៖ បើយោងតាមគេហទំព័រ AS របស់អេស៉្បាញបានឲ្យដឹងថាក្លិបតោខៀវ Chelsea គឺជាបេក្ខភាពឈានមុខគេ ក្នុងការផ្ទេរយកខ្សែការពារវ័យ ២៨ឆ្នាំ David Alaba ពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅទីផ្សារដោះដូរ ខែមករាឆ្នាំក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា Bayern Munich មិនទាន់សម្រេចបន្តកុងត្រាថ្មីឲ្យ Alaba នៅឡើយទេ ខណៈដែលកុងត្រាចាស់របស់គេ នឹងត្រូវអស់សុពលភាពនៅចុងរដូវកាល២០២០/២១នេះហើយ។ ជាមួយគ្នានេះដែរក្រៅពី Chelsea នៅមានក្លិបធំៗមួយចំនួនទៀត ដែលចង់បានរូបគេទៅរួមក្រុម ដោយក្នុងនោះរួមមាន Liverpool, Manchester City, Real Madrid និង Barcelona ជាដើម។
ដោយឡែកនៅដើមរដូវកាលថ្មីនេះ Alaba នៅតែជាតួសំខាន់ម្នាក់របស់ Bayern Munichដោយបង្ហាញខ្លួនសរុបបាន ១៣ប្រកួត។ យ៉ាងណាមិញម្ចាស់ការពារតំណែងជើងឯក UEFA Champions League មួយនេះអាចនឹងសម្រេចចិត្តដាក់លក់ Alaba នៅខែមករាខាងមុខនេះហើយ ដោយសារតែរូបគេទាមទារ តម្លៃពលកម្មថ្លៃពេក៕
ប្រភព៖ sportsmole