ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ ១ ធ្នូនេះ បានប្រកាសពីស្ថានភាពអាកាសធាតុនៅក្នុងស្រុក ក្រោយតាមដានដឹងថា នឹងមានឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីចិនរំកិលចុះមកដល់លើភាគកណ្តាលកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការព្យាករណ៍ លក្ខណៈបែបនេះនឹងធ្វើឲ្យកម្ពុជាមានធាតុអាកាសត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅក្នុងរដូវរំហើយខាងមុខនេះ ពោលគឺពីខែធ្នូ ២០២០ ដល់ ខែមករា ២០២១។
បើតាមក្រសួង ស្ថានភាពនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំងលើកទី១ ពីថ្ងៃ ៤-៧ ខែធ្នូ។
ជាការកត់សម្គាល់ ករណីចុះត្រជាក់នឹងកើតឡើង ២លើក នាចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ៖
លើកទី១៖ ចាប់ពីសប្តាហ៍ទី ១ ដល់សប្តាហ៍ទី ៣ នៃខែធ្នូ។ ធាតុអាកាសអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ហើយបណ្តាខេត្តនៅភាគខាងលើក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ១៨ ទៅ ២១អង្សា។ ចំណែករាជធានី ខេត្ត សីតុណ្ហភាពអប្បពី ១៩ ដល់ ២២អង្សា។
លើកទី២៖ ចុះត្រជាក់ពីសប្តាហ៍ទី ៤ នៃខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ២០២១។ ធាតុអាកាសចុះត្រជាក់ខ្លាំង និងត្រជាក់យូរថ្ងៃ។ ធាតុអាកាសភូមិសាស្ត្រភាគខាងលើ និងជួរភ្នំពី ១៦ដល់១៩អង្សា ខណៈបណ្តាខេត្តពី ១៨ ដល់ ២១ អង្សា។
សូមអានសេចក្តីណែនាំខាងក្រោម៖