វៀតណាម៖ កាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកាម្សិលមិញនេះ ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៨៩ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីនេះ កើតលើបុរសអាយុ ៣២ឆ្នាំរស់នៅទីក្រុងហូជីមិញ ដែលជាប់ទាក់ទងនឹងអ្នកបម្រើការលើយន្ដហោះម្នាក់ ដែលបានធ្វើតេស្ដវិជ្ជមានបន្ទាប់ពីត្រលប់មកពីប្រទេសជប៉ុនកាលពី ២សប្ដាហ៍មុន។
យោងតាមអាជ្ញាធរបានឲ្យដឹងថា អ្នកជំងឺរូបនេះគឺជាគ្រូបង្រៀននៅមជ្ឈមណ្ឌលបង្រៀនភាសាមួយកន្លែង ដែលបានទៅហាងកាហ្វេ និងខារ៉ាអូខេ ចាប់តាំងពីគាត់បានប៉ះពាល់នឹងអ្នកបម្រើការលើយន្ដហោះ ហើយបច្ចុប្បន្ន កន្លែងទាំងនោះត្រូវបានបិទជាបណ្ដោះអាសន្ន។
សូមជម្រាបថា គិតត្រឹមថ្ងៃម្សិលមិញ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងសរុបចំនួន ១,៣៤៧ករណី ដែលក្នុងនោះចំនួន ៦៥៥ករណីជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១,១៧៩នាក់ជាសះស្បើយ និងចំនួន ៣៥នាក់បានស្លាប់។ ហើយជាមធ្យម ប្រទេសនេះ បានរាយការណ៍ករណីឆ្លងចំនួន ៥ករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលថ្មីៗនេះ៕