ដំណឹងក្រៀមក្រំ! អតីតខ្សែបម្រើឆ្នើមនៅ Premier League លោក Diop បានទទួលមរណភាព ក្នុងវ័យ៤២ឆ្នាំ ដោយសារតែ…

//s9.kh1.co/17/17e430e6e105bd175cb1815d20398519777796a6.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អតីតខ្សែបម្រើឆ្នើមនៅ Premier League លោក Diop បានទទួលមរណភាព ក្នុងវ័យ៤២ឆ្នាំ ដោយសារតែរោគាពាធ

សេណេកាល់៖ អតីតខ្សែបម្រើជម្រើសជាតិសេណាកាល់ ធ្លាប់ស៊ុតចូលបារាំង កាលពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០០២ លោក Papa Bouba Diop បានទទួលមរណភាព ក្នុងវ័យ៤២ឆ្នាំ​ដោយសារតែរោគាពាធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/9d/9d136128145fbb0ec1c916bf18e2ec40fc6acf86.png

Diop បានឈានជើងចូលប្រឡូកបាល់ទាត់នៅអឺរ៉ុប ដោយចាប់ផ្ដើមនៅប្រទេសស្វីស ក្នុងនោះលោកបានជួយក្រុម Grasshoppers លើកពានលីគ មុនពេលផ្លាស់ទៅក្លិប Lens នៅលីគបារាំង នាខែមករា ឆ្នាំ២០០២។ ហើយពេលវេលា ដែលពិភពលោកចាប់ផ្ដើមស្គាល់ឈ្មោះលោក គឺនៅពេលដែលលោករកគ្រាប់បាល់ជួយសេណាកាល់ ឈ្នះ បារាំង យ៉ាងគួរឲ្យភ្ញាក់ផ្អើល នៅព្រឹត្តិការណ៍ World Cup ប្រទេសកូរ៉េខាងត្បូង។

https://s9.kh1.co/__image/w=650,h=434,q=100/0f/0f8ba4d4f1c539c88c97bb194a3856f8eb3f419f.png

ក្រោយពីល្បីឈ្មោះនៅ World Cup លោក Diop ត្រូវបាក្លិប Fulham ផ្ទេរយកទៅលេងនៅ Premier League ក្នុងតម្លៃ៦លានផោន (ឬប្រមាណ ៨លានដុល្លារ) កាលពីឆ្នាំ២០០៤។ លុះឆ្នាំ២០០៧ លោកក៏បន្តផ្ទេរទៅលេងឲ្យក្លិប Portsmouth ក្រោយមកនៅឆ្នាំ២០០៨ លោកក៏រួមចំណែកជួយក្លិបនៅអង់គ្លេសមួយនេះ ឈ្នះពាន FA Cup។

ជាមួយគ្នានេះ ទាក់ទង់នឹងដំណឹងមរណភាពរបស់លោក Diop ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប ហង្សក្រហម Liverpool កីឡាករ Sadio Mane បានបង្ហោះសារយ៉ាងក្រៀមក្រំនៅលើគណនី Twiiter ផ្លូវការរបស់ខ្លួនថា៖

វាជារឿងដ៏គួរឲ្យខូចចិត្តនៅពេលបានដឹងអំពីការស្លាប់របស់អ្នក។ ដឹងត្រឹមថា អ្នកនឹងស្ថិតនៅក្នុងបេះដូងរបស់ពួកយើងជារៀងរហូត បើទោះជាអ្នកចាកចេញ ដោយមិនបាននិយាយពាក្យលាក៏ដោយ។ R.I.P៕

កីឡាករ Sadio Mane
កីឡាករ Sadio Mane
កីឡាករ Sadio Mane

ប្រភពtheguardian

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T