អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងដាក់គោលដៅយកអតីតកីឡាករខ្សែការពារម្នាក់របស់ខ្លួនគឺ Jonny Evans ត្រឡប់មកទឹកដី Old Trafford សាជាថ្មីម្ដងទៀតដោយគ្មានតម្លៃខ្លួន ពីក្លិប Leicester City នេះបើយោងទៅតាមរបាយការណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLouis van Gaal បានអនុញ្ញាតឲ្យកីឡាករវ័យ៣២ឆ្នាំដែលបង្ហាញខ្លួនឲ្យក្លិប Manchester United ដំបូងបង្អស់នៅឆ្នាំ២០០៧ក្រោមការដឹកនាំរបស់ Sir Alex Ferguson ឲ្យចាកចេញពីក្លិប ទៅចូលរួមជាមួយក្លិប West Brom ក្នុងតម្លៃខ្លួន ៦លានផោន ក្នុងឆ្នាំ២០១៥។
Evans បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់រូបគេតាំងពីចូលមកលេងជាមួយក្លិបបិសាចក្រហមមកម៉្លេះហើយមកទល់ពេលនេះគេក៏នៅតែក្លាយជាកីឡាករស្នូលរបស់ ក្លិប Leicester City ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Brendan Rodgers ផងដែរ។
យ៉ាងណាមិញ កុងត្រារបស់ Jonny Evans នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះហើយ មកទល់ពេលនេះរូបគេមិនទាន់បានព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លិបកញ្ជ្រោង Leicester នៅឡើយទេ។ យោងតាមសារព័ត៌មាន The Sun លោកគ្រូបង្វឹក Ole ចាប់អារម្មណ៍ចង់យកខ្សែការពារម្នាក់នេះមកចូលរួមជាមួយសាជាថ្មីនិងកំពុងតាមដានស្ថានភាពរបស់កីឡាករសញ្ជាតិអៀឡង់ខាងជើងម្នាក់នេះ។
លោកគ្រូ Ole ចង់ពង្រឹងតំបន់ការពាររបស់ក្រុមប៉ុន្តែមានកញ្ចប់ថវិកាតែ ២០លានផោនប៉ុណ្ណោះក្នុងដៃដែលត្រូវទុកចំណាយពេលទីផ្សារកីឡាករខែមករាបើកទ្វារ។
មានប្រភពពីក្លិប Man UTD បានរាយការណ៍មកថា គ្រូបង្វឹកសញ្ជាតិន័រវេស និងជំនួយការរបស់គាត់គឺលោក Mike Phelan កោតសរសើរសមត្ថភាពរបស់ Jonny Evans ដោយបានថ្លែងប្រាប់ The Sun យ៉ាងដូច្នេះថា៖
យ៉ាណាមិញ អ្នកចាត់ការក្រុមរហស្សនាមកញ្ជ្រោងខៀង លោក Rodgers មិនចង់បាត់បងខ្សែការពារចាស់វស្សារូបនេះនោះទេ ជាក់ស្ដែងនាដើមឆ្នាំនេះ លោកបាននិយាយច្បាស់ៗថា ការផ្ទេរយក Jonny Evans មកក្លិប Leicester City គឺជា "ការផ្ទេរកីឡាករដ៏ល្អបំផុតប្រចាំសតវត្សរ៍របស់ក្លិប"
ប្រភព៖ metro