ស្វីស៖ ប្រទេសនានាដែលមានការថយចុះនៃចំនួនករណីឆ្លងកូវីដ-19 នៅតែត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។ នេះបើតាម មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា តាមរយៈទីភ្នាក់ងារសារព័ត៌មាន Reuters។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ករណីឆ្លង កូវីដ-១៩ នៅទូទាំងសកលលោកបានកើនឡើងដល់ជាង ៦២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១.៤លាននាក់ និងជាសះស្បើយជាង ៤៣លាននាក់។
ប្រធានផ្នែកបច្ចេកទេស នៃកម្មវិធីគ្រាអាសន្នអង្គការ លោកស្រី ម៉ារៀ វ៉ាន់កឺខូវ បាននិយាយថា ទោះបីជាចំនួនករណីឆ្លងកូវីដ-១៩ មានការថយចុះក៏ដោយ ក៏ប្រទេសទាំងអស់នោះចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដដែល។ លោកស្រីបានបន្ថែមទៀតថា វាគឺជារឿងល្អ ពេលឃើញវិធាននៃការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺ កូវីដ-១៩ មានប្រសិទ្ធភាព ហើយនឹងករណីឆ្លងមានការថយចុះ ប៉ុន្តែវាមិនមែនជាពេលវេលាដែលត្រូវបញ្ឈប់វិធានការ និងការទប់ស្កាត់នោះទេ៕