ភ្នំពេញ៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីត-១៩ ចូលទៅក្នុងសាលារៀន និងកាន់តែរីករាលដាលចូលទៅក្នុងសហគមន៍ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បានសម្រេចចិត្តផ្អាកដំណើរការ សាលារៀនអន្តរជាតិទ្វីបអាមេរិកកាំង សាខាចាក់អង្រេជាបណ្ដោះអាសន្នចំនួន ២សប្ដាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុតែត្រូវបានផ្អាកដំណើរការសាលារៀនអន្តរជាតិទ្វីបអាមេរិកកាំង សាខាចាក់អង្រេនេះជាបណ្ដោះអាសន្ន ក៏ព្រោះតែមានការពាក់ព័ន្ធជាមួយជំងឺកូវីត-១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ផងដែរ។
គួរបញ្ជាក់ផងដែរថា មាតាបិតា អ្នកអាណាព្យាបាល និងសិស្សនុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន បើមានករណីសង្ស័យណាមួយ សូមទាក់ទងទៅកាន់សេវាសុខាភិបាលជាបន្ទាន់៕
សូមទស្សនាលិខិតប្រកាស ក្រសួងអបរំ យុវជន និងកីឡា ខាងក្រោម៖