ភ្នំពេញ៖ ដើម្បីបំពេញបំណងបន្ថែមដល់អតិថិជន ដែលនៅតាមបណ្តាខេត្ត ក្រុមហ៊ុនMK ផ្គត់ផ្គង់លំអរគេហដ្ឋាន ផ្នែកក្រដាសបិតជញ្ជាំងនិងការ៉ូឈើមានគុណភាពខ្ពស់ប្រទេសកូរ៉េ បានបើកសាខាថ្មីរបស់ខ្លួន ក្នុងខេត្តសៀមរាប។ លោក អគ្គនាយក ក្រុមហ៊ុន MK66 បញ្ជាក់ថា ទៅអនាគត MK និងពង្រីកសាខានៅតាមបណ្តាខេត្តជាច្រើនទៀតនាពេលដ៏ខ្លីខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន MK66 មានដូចជា ក្រដាសបិត ជញ្ជាំងគុណភាពល្អ ក្រាស់ ជូតទឹកបាន មានការធានាពីរោងចក្រ គុណភាពជាប់ បានយូររហូតដល់បីឆ្នាំ និងមានសេវាលំហែទាំរយៈពេលបីខែជូនអតិថិជន។ ជាពិសេស ក្រុមហ៊ុន MK ក៏នាំចូលនូវ ការ៉ូឈើម៉ាក MK ដែលមានគុណភាពល្អ អាចការពារ ពីចំហេះកន្ទុយបារី ភ្លើងធូប ឬទៀន និងការយាយី ពីសត្វល្អិត ពិសេស ពីសត្វកណ្តៀរទៀតផង។
លោក លី ម៉េងគ័ង ហៅដេវីត លី អគ្គនាយកក្រុមហ៊ុន MK 66 បានឲ្យដឹងថា ផលិត ផលរបស់លោកបានដំណើរជិតមួយឆ្នាំហើយ និងទទួលបានអតិថិជនគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺអ្នកប្រើប្រាស់បានប្រាប់ពីគុណភាព នៃក្រដាសបិតជញ្ជាំង ម៉ាកMK តៗ គ្នា អីចឹងអ្នកធ្លាប់ប្រើពិតជាដឹងពីគុណភាពល្អរបស់ផលិតផល។
សូមជម្រាបថា ក្រុមហ៊ុន MK ជាក្រុមហ៊ុននាំចូលនូវផលិតផល លំអរគេហដ្ឋានទាន់ សម័យនាពេលបច្ចុប្បន្ន MK ផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត និងមានក្រុមជាងមាន បទពិសោធន៍យូរឆ្នាំ ព្រមទាំងមានទំនូលខុសត្រូវខ្ពស់។ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន MK66 មាន បីសាខា ពីរនៅរាជធានីភ្នំពេញ និង នៅខេត្តសៀមរាប មានអាស័យដ្ឋាន ផ្ទះលេខ061 ផ្លូវជាតិលេខ6 ភូមិមណ្ឌលII សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕