ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលតារាចម្រៀង ខេមរៈ សេរីមន្ត បានប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីបម្រើអារម្មណ៍បងប្អូនញាតិមិត្តទស្សនិកជន ស្តាប់កម្សាន្តជាមួយនឹងតន្ត្រី ដែលអាចរំសាយនិង បន្ធូរអារម្មណ៍ដែលតានតឹងពី ភាពសោកសៅ ឬភាពធុញទ្រាន់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រៅពីភាពជោគជ័យការងារមមាញឹក នៅក្នុងអាជីពជាតារាចម្រៀងនិង មុខជំនួញ លោកក៏តែងតែមិនភ្លេចពីកាតព្វកិច្ចជាឪពុកដ៏ល្អ ដែលនៅក្បែរគ្រួសារស្ទើរតែគ្រប់កម្មវិធី ដោយព្យាយាមឆ្លៀតពេលដើម្បីកំដរគ្រួសារជានិច្ច។
ដោយឡែកកាលពីម្សិលមិញ ជាថ្ងៃខួបកំណើត ខេមរៈ មន្តរាជិនី ដែលត្រូវជាកូនស្រី របស់កំពូលតារា ខេមរៈ សេរីមន្ត ឃើញថានៅក្នុងនោះ គ្រួសារលោកបានធ្វើកម្មវិធីជប់លៀងមួយ នៅក្នុងគេហដ្ឋានលោកផ្ទាល់តែម្តង ព្រមទាំងមានការរៀបចំយ៉ាងស្រស់ស្អាត ជាមួយនឹងអ្នកចូលរួមមិនសូវជាច្រើនប៉ុន្មាននោះទេ ដោយសារតែធ្វើតាមរបៀបលក្ខណៈសាមញ្ញៗគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែមើលទៅពិតជា កក់ក្តៅនិង មានក្តីសុខក្នុងអារម្មណ៍ផ្លូវចិត្តខ្លាំង។
ក្រោយពីបានដូច្នេះហ្វេនៗជាច្រើន ក៏បាននាំគ្នា ជូនពរដល់ ខេមរៈ មន្តរាជិនីនិង ឆ្លៀតសរសើរដល់តារាចម្រៀង ខេមៈ សេរីមន្ត ដែលចំណាយពេលវេលាច្រើនជាមួយនឹង គ្រួសារទោះបីរវល់យ៉ាងណាក៏ដោយ៕
សូមទស្សនារូបភាពនិង វីដេអូខាងក្រោម៖