គ្រាប់ទី៣ស៊ុតពីពាក់កណ្ដាលតារាងទៅហ្មង! Spurs ចាក់ Ludogorets ៤ខ្នាយ ក្នុងការប្រកួតពាន UEL យប់មិញនេះ (មានវីដេអូ)

//s9.kh1.co/33/33a661f2d3af02aa198a11e26db34368516d7c69.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs យកឈ្នះក្រុម Ludogorets ៤-០ ក្នុងការប្រកួតលើកទី៤ វគ្គសន្សំពិន្ទុ ពូល J កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur មានសង្ឃឹមកាន់តែខ្ពស់ក្នុងការឆ្លងទៅវគ្គ៣២ក្រុមចុងក្រោយ ពានរង្វាន់ ​Europa League ក្រោយយកឈ្នះក្រុមជើងខ្លាំងមកពីប៊ុលការី Ludogorets Razgrad កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផលគាប់ប្រសើរ ៤ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះ គិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងចំនួន២គ្រាប់ ធ្វើបានដោយខ្សែប្រយុទ្ធចំណូលថ្មី ដែលទើបខ្ចីជើងពីក្លិប Benfica កាលដើមខែតុលាកន្លងទៅ កីឡាករ Carlos Vinicius នៅនាទីទី១៦ និង ៣៤។

https://s9.kh1.co/__image/w=650,h=434,q=100/35/35372facb6dc7e2d6b081cde0d0f9b952769e381.png

ការប្រកួតអូសបន្លាយដល់នាទីទី៦៣ ទើប Spurs មានឱកាសបន្ថែមគ្រាប់ទី៣ ដែលជាការស៊ុតពីលើពាក់កណ្ដាលតារាងបន្តិច ចម្ងាយខ្ទង់៤៥ម៉ែត្រ បញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់កីឡាករ Harry Winks ខណៈគ្រាប់ទី៤សម្រេចទីដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Lucas Moura នៅនាទីទី៦៣។

https://s9.kh1.co/__image/w=650,h=488,q=100/f6/f6885afae754c988e7d94e7e795c6bbae0d86bc4.png

តាមរយៈលទ្ធផល ៤-០ នេះ បានជួយ Spurs បន្តឈរលេខ២ ក្នុងពូល J មាន៩ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Royal Antwerp ដែលទើបយកឈ្នះក្រុមលេខ៣ LASK ២-០ កាលពីយប់មិញដែរនោះ​ ខណៈក្រុម Ludogorets នៅបាតតារាងដដែល មាន០ពិន្ទុ។

https://s9.kh1.co/__image/w=650,h=232,q=100/bf/bf43e061fcab30862ada5e715d965bb4e20812b4.png

គួររម្លឹកដែរថា ជ័យជម្នះកាលពីយប់មិញ ជាការឈ្នះ៥ប្រកួតជាប់គ្នា របស់ Spurs គិតគ្រប់កម្មវិធីទាំងអស់ ជាលើកដំបូងហើយ រាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០១៨មក ក្នុងរជ្ជកាលលោក Mauricio Pochettino ដឹកនាំដែលកាលនោះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ​ឈ្នះ៦ប្រកួតជាប់គ្នា៕

បើចង់ឃើញការស៊ុតរបស់ Wink ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T