ចប់បាត់! ជាអ្នកចូលចិត្ដដាំដើមឈើម្នាក់ដែរ បែរទៅលួចដើមឈើអ្នកជិតខាង ឥឡូវត្រូវប៉ូលិសចាប់ខ្លួន (មានវីដេអូ)

//s9.kh1.co/ca/ca788a067678ff07872e2bde1c4fd87ee25e072b.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកចូលចិត្ដដាំដើមឈើជនជាតិអូស្ដ្រាលីមួយរូប ត្រូវប៉ូលិសឃាត់ខ្លួននាពេលថ្មីៗនេះ បន្ទាប់ពីគាត់បានលួចដើមឈើតូចៗចំនួន៤៥ដើម ដែលមានតម្លៃសរុបប្រមាណ ៣ម៉ឺនដុល្លារអាមេរិក ពីផ្ទះអ្នកជិតខាងរបស់គាត់។

អូស្ដ្រាលី៖ អ្នកចូលចិត្ដដាំដើមឈើជនជាតិអូស្ដ្រាលីមួយរូប ត្រូវប៉ូលិសឃាត់ខ្លួននាពេលថ្មីៗនេះ បន្ទាប់ពីបានលួចកូនរុក្ខជាតិចំនួន៤៥ដើម ដែលមានតម្លៃសរុបប្រមាណ ម៉ឺនដុល្លារអាមេរិក ពីផ្ទះអ្នកជិតខាងរបស់គាត់ ស្ថិតនៅភាគខាងត្បូងឆៀងខាងលិចទីក្រុងស៊ីដនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រុកជាច្រើនក្នុងតំបន់ Fairfield បានធ្វើការរាយការណ៍ទៅកាន់ប៉ូលិស អំពីការបាត់រុក្ខជាតិរបស់ពួកគេ ហើយប៉ូលិសក្នុងតំបន់ ក៏បានបើកការស៊ើបអង្កេត និងបានសម្រុកចូលផ្ទះមួយខ្នង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ Prospect Road នៅវេលាម៉ោង ២:៥០នាទីរសៀលថ្ងៃសុក្រ កាលពីសប្ដាហ៍មុន។

ជាលទ្ធផល ប៉ូលិសបានរកឃើញកូនរុក្ខជាតិចំនួនចំនួន៤៥ដើម នៅក្រោយផ្ទះរបស់បុរសខាងលើ (មិនបញ្ចេញឈ្មោះ) វ័យ៤៤ឆ្នាំ និងនាំខ្លួនគេទៅកាន់ប៉ុស្ដិ៍ប៉ូលិស តាមការចោទប្រកាន់ផងដែរ។ តែទោះជាយ៉ាងណា រូបគេត្រូវបានធានាឲ្យនៅក្រៅឃុំសិន ហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការក្នុងតំបន់ Fairfield នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ដោយឡែក ចំពោះកូនរុក្ខជាតិច្រើនប្រភេទផ្សេងៗគ្នា ខ្លះមានកម្ពស់ជាង១ម៉ែត្រដែលរឹបអូសបាន ពេលនេះប៉ូលិសកំពុងថែទាំស្រោចទឹកយ៉ាងល្អ ដើម្បីរង់ចាំម្ចាស់យកទៅផ្ទះរបស់ពួកគេវិញផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
កូនរុក្ខជាតិ ដែលរឹបអូសបាន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T