បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានត្រួសត្រាយវិធីសាស្ត្រថ្មីមួយ ដើម្បីបង្ហាញតម្រុយអំពីសាកសពម៉ាំមី ដែលមានអាយុកាល១,៩០០ឆ្នាំ ដោយមិនធ្វើឲ្យខូចខាតដល់សាកសពឡើយ។ ការប្រើប្រាស់ស៊ីធីស្កេននិងកាំរស្មីអ៊ិចត្រូវបានរួមបញ្ចូលគ្នាជាលើកដំបូង ដើម្បីសិក្សាអំពីម៉ាំមីរបស់អេហ្ស៊ីប ដែលត្រូវបានរកឃើញតំបន់បុរាណហាវ៉ារ៉ា របស់អេហ្ស៊ីប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចេកវិទ្យាកាំរស្មីអ៊ិចត្រូវបានប្រើ ដើម្បីពិនិត្យមើលសាកសពម៉ាំមីអស់រយៈពេលជិត១០០ឆ្នាំមកហើយ ជាមួយការបញ្ចូលគ្នារវាងស៊ីធីស្កេននិងកាំរស្មីអ៊ិច គឺជាវិធីថ្មីទាំងស្រុង ហើយផ្ដល់នូវគុណភាពកម្រិតរូបភាពខ្ពស់ នេះបើយោងតាមការរកឃើញ ដែលចុះផ្សាយកាលពីថ្ងៃអង្គារ នៅក្នុងទិន្នានុប្បវត្តិ Royal Society Interface។
ការប្រើប្រាស់ស៊ីធីស្កេនអាចត្រូវប្រើ សម្រាប់បង្កើតទម្រង់វិជ្ឈមាត្រ៣ នៃភាគខាងក្នុងរបស់ខ្មោចម៉ាំមី។ បន្ទាប់មកអ្នកជំនាញបានបញ្ចាំងកាំរស្មីអ៊ិចស្ដើងជាងសរសៃសក់មនុស្ស ទៅលើសាកសព ដើម្បីកំណត់អត្តសញ្ញាណខ្មោចម៉ាំមី ដែលត្រូវបានរុំជិត។ តាមការរកឃើញបានឲ្យដឹងថា មិនដូចអ្វីដែលគេធ្លាប់គិតពីមុនមក សាកសពមួយនេះមិនមែនជារបស់ស្ដ្រីពេញវ័យទេ វាជាក្មេងម្នាក់ដែលមិនទាន់ទាំងដោះធ្មេញគ្រប់ផង។ គេជឿថា ក្មេងស្រីនេះមានអាយុប្រហែល៥ឆ្នាំ នៅពេលនាងស្លាប់។
បំណែកតូចមួយនៃកាល់ស្យូមកាបូណាតសុទ្ធ អាចឲ្យគេកំណត់អត្តសញ្ញាណនាង បើទោះបីមានការរុំជិត។ ការរកឃើញនេះបានផ្ដល់នូវតម្រុយថ្មីៗ អំពីឋានៈនៅក្នុងសង្គម របស់ខ្មោចម៉ាំមីនេះ។ ក្មេងម្នាក់នេះគឺស្ថិតនៅក្នុងសង្គមជាន់ខ្ពស់។ ពួកគេអាចមានលទ្ធភាពធ្វើពិធីបញ្ចុះម៉ាំមី ជាមួយនឹងធនធានជាច្រើន។ ការស្កេនបានបង្ហាញពីតម្រុយបន្ថែមទៀត អំពីផ្នែកខាងក្នុងរបស់ក្មេងនេះ ប៉ុន្តែមូលហេតុនៃការស្លាប់របស់នាង នៅតែជាអាថ៌កំបាំងនៅឡើយ៕