ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានជនសង្ស័យមួយរូប បានប្រើប្រាស់វត្ថុតាង(ញញួរដងឈើ) វាយទៅលើ ពុទ្ធដិមាករ ព្រះអង្គដង្កើរ បណ្តាលឱ្យបែកបាក់កាលពីវេលាម៉ោង ២នឹង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះសុីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយ ជនសង្ស័យឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដង្កើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដង្កើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត ។
ជុំវិញរឿងក្តីនេះសមត្ថកិច្ចក៏បានបន្ថែមថា ពេល នោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកម្រើការងារ ក្នុងព្រះអង្គដង្កើឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំង សមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ អន្តរាគមន៍ឈានដល់ការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិ៍នគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏តាមនិតិវិធីនៃច្បាប់នៃប្រទេសកម្ពុជាផងដែរ៕
សូមចូលមើលរូបភាពខាងក្រោម៖


