បរទេស៖ សន្ទុះងើបឡើងវិញរបស់ពាណិជ្ជកម្មសកល បានផ្លាស់ប្តូរដល់ប្រទេសចិននិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅអាស៊ីឱ្យដើរឈានមុខសហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមតួលេខរបស់ CPB បានបង្ហាញឱ្យឃើញថា ការនាំចេញពីប្រទេសចិននិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅអាស៊ីបានកើនឡើងលើសកម្រិត។ ផ្ទុយមកវិញ ការនាំចេញពីតំបន់ចាយប្រាក់អឺរ៉ូនៅបន្តធ្លាក់ចុះ ២,៦% និងលុយដុល្លារធ្លាក់ចុះជិត ៩% ។
បម្រែបម្រួលទាំងនេះសរបញ្ជាក់ឱ្យឃើញថា ចិនគឺជាប្រទេសដំបូងដែលទទួលរងឥទ្ធិពលពីជំងឺរាតត្បាត ហើយក្លាយជាប្រទេសនាំចេញយ៉ាងសំខាន់ ដោយថែមទាំងជួយស្តារសេដ្ឋកិច្ចប្រទេសខ្លួនផងដែរ។ ម្យ៉ាងវិញទៀត ប្រទេសចិនមានជំហរយ៉ាងរឹងមាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃឧបករណ៍ការពារសុវតិ្ថភាព និងគ្រឿងអេឡិចត្រូនិចដែលជួយមនុស្សធ្វើការនៅផ្ទះ។
សេដ្ឋវិទូនៅ UBS ប៉ាន់ប្រមាណថា នៅក្នុងខែកក្កដា ចំណែកនៃការនាំចេញរបស់ប្រទេសចិនទៅកាន់ពិភពលោក បានកើនឡើង ១១% ខណៈអាមេរិកធ្លាក់ចុះ ៤% និងបារាំងធ្លាក់ចុះ ១២% ។ នេះបង្ហាញឱ្យឃើញថា បណ្តាប្រទេសនៅលើពិភពលោកកំពុងជួបប្រទះបញ្ហាចំនួន២ គឺទី១ គឺកំណើនការទិញផលិតផលក្នុងស្រុកដោយផ្អែកទៅលើសាច់ប្រាក់រដ្ឋាភិបាល និងទី២ គឺការងើបឡើងវិញនៅតែមានភាពយឺតយ៉ាវ សម្រាប់ប្រភេទអាជីវកម្មផ្តល់សេវាកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន និងរោងកុនជាដើម៕