បរទេស៖ កាលពីចុងឆ្នាំ២០១៩ ជំងឺរលាកសួតប្រភេទថ្មី ឬហៅថា កូវីដ-១៩ ដែលបង្កដោយវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងបង្អស់ក្នុងទីក្រុងវូហាន ប្រទេសចិន និងបន្ដរីករាលដាលចូលស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក។ ឥទ្ធិពលរបស់ជំងឺឆ្លងដ៏កាចសាហាវនេះ នៅតែមានសភាពស្រួចស្រាវ ដោយចំនួនអ្នកឆ្លង និងស្លាប់ថ្មីបន្ដកើនឡើងជារៀងរាល់ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាវេលាម៉ោង៣:០០នាទីរសៀល បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ-១៩ទូទាំងពិភពលោកបានបន្ដកើនដល់ ៦០,១៥១,៧៩៩ករណី ដែលក្នុងនោះស្លាប់ចំនួន១,៤១៥,៧៧៦នាក់ និងជាសះស្បើយចំនួន ៤១,៥៩៦,៥៩០នាក់។
គួរឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងសរុបចំនួន ១២,៩៥៦,៧៨៣នាក់ និងអ្នកស្លាប់ចំនួន ២៦៥,៩៤៣នាក់៕
ដោយឡែកសម្រាប់ប្រទេសកម្ពុជា មកទល់ពេលនេះ មានករណីឆ្លងសរុបចំនួន៣០៧នាក់ ដោយក្នុងនោះព្យាបាលជាសះស្បើយ២៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៩នាក់៕