ស្ងាត់ៗ ប៉ែន ស្រីពេជ្រ ទៅថត Pre Wedding លើទឹកដីអង្គរ យ៉ាងស្រស់ស្អាត!

//s9.kh1.co/12/127f802c116dc826053f70e539f79b33fab47363.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ពិធីការនីដ៏ល្បីប្រចាំប៉ុស្ដិ៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ ក្រៅពីមានទេពកោសល្យសិល្បៈពូកែហើយ នាងក៏មានសម្រស់ស្រស់ស្អាតមិនចាញ់តារាៗរៀមច្បងនោះឡើយ។

សៀមរាប៖ ថ្មីៗនេះ តារាសម្ដែង និងជាពិធីការនីដ៏ល្បីប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ ទើបតែបានបង្ហាញខ្លួនជាមួយរូបភាពថ្មីៗជាច្រើនសន្លឹក ដែលបង្ហោះនៅលើផេកសម្អាងការមួយ ជាមួយនឹងការតុបតែងខ្លួនបានយ៉ាងស្អាត ទាក់ទាញគួរជាទីចាប់អារម្មណ៍គ្រប់ប្លង់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះផងដែរ  ប៉ែន ស្រីពេជ្រ បានរៀបចំខ្លួនយ៉ាងស្រស់សោភា ទៅថតរូប Pre wedding នៅឯប្រាង្គប្រាសាទអង្គរវត្ត ដោយបានរំលេចជាសម្លៀកបំពាក់បែបជាឈុតបុរាណ និងឈុតសម័យអាណានិគមបារាំង អង្គុយបង្ហាញកាយវិការ និងស្នាមញញឹមយ៉ាងស្រទន់ មើលទៅពិតជាទន់ភ្លន់ ស្រស់ស្អាត និងប្លែកភ្នែកខ្លាំងមែនទែន។

យ៉ាងណាមិញ បើទោះបីជាការថត Pre Wedding នេះ មិនមែនជាការថតជាមួយនឹងគូដណ្ដឹងរបស់នាងពិតមែន ប៉ុន្តែនៅពេលដែលរូបភាពទាំងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ពិតជាពេញចិត្ត និងបានពោលពាក្យសរសើរពីនាងគ្រប់គ្នា ពិសេសគេក៏កំពុងរង់ចាំដំណឹងល្អនៃការរៀបការរបស់នាងឆាប់ៗនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 ប៉ែន ស្រីពេជ្រ
 ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
រូបថ្មី ប៉ែន ស្រីពេជ្រ
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T