អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League បានឈានមកដល់សប្ដាហ៍ទី៩ហើយ ក្នុងនោះក្រុមដែលកំពុងធ្វើបានល្អជាងគេ និងឈរកំពូលតារាងនោះ គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur មាន២០ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយក្រុមលេខ២ ហង្សក្រហម Liverpool ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកបើក្រឡេក ទៅមើលកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានច្រើនជាងគេ (Assists) គិតត្រឹមសប្ដាហ៍ទី៩នេះ ក៏ជាកីឡាករដែលមកពីក្រុម Spurs ផងដែរ បើចង់ជ្រាបច្បាស់សូមទស្សនាតារាងកីឡាករ Assists បានចាប់ពី៣គ្រាប់ឡើងខាងក្រោមនេះ ៖
- ចំណាត់ថ្នាក់លេខ១ ខ្សែប្រយុទ្ធ Harry Kane (Spurs) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩គ្រាប់
- ចំណាត់ថ្នាក់លេខ២ ខ្សែបម្រើប្រយុទ្ធ Jack Grealish ( Aston Villa) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥គ្រាប់
- ចំណាត់លេខ៣ ខ្សែការពារស្លាបឆ្វេង Lucas Digne (Everton) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៤គ្រាប់ ស្មើគ្នាជាមូយកីឡាករ John McGinn (Aston Villa)
- ចំណាត់ថ្នាក់លេខ៤ ខ្សែបម្រើ Bruno Fernandes (Man UTD) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៣គ្រាប់ ស្មើគ្នាជាមួយកីឡាករ Che Adams (Southampton), Aaron Cresswell (West Ham), Kevin De Bruyne (Man City), Mateusz Klich (Leeds United), Marcus Rashford (Man UTD), Andrew Robertson (Liverpool), James Rodriguez (Everton) និង Hakim Ziyech (Chelsea)
ប្រភព៖ premierleague