កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងស្រី BLACKPINK ជាក្រុមដែលល្បីល្បាញ មិនត្រឹមតែកូរ៉េ តែនៅក្នុងប្រទេសចិនផងដែរ ដែលមិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗរបស់ពួកគេតែងតែ ចូលរួមរៃអង្គាសប្រាក់ ដើម្បីយកមកធ្វើកម្មវិធីផ្សេងៗឲ្យ Idol របស់ខ្លួន ជាពិសេសកម្មវិធីខួបកំណើត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ អ្នកគាំទ្រជនជាតិចិនរបស់ក្រុម BLACKPINK ត្រូវបានគេដឹងថា បានរៃអង្គាសប្រាក់សម្រាប់ការប្រារព្ធពិធីខួបកំណើតឲ្យ Lisa សមាជិកក្រុម BLACKPINK ដែលត្រូវនឹងថ្ងៃទី ២៧ ខែ មិនា ខាងមុខនេះ។
ក្នុងនោះកាលពីដើមឆ្នាំ អ្នកគាំទ្ររបស់ពួកគេរៃអង្កាសប្រាក់បាន ១លានយ័ន (ស្មើនឹង ១៥១ ៨៣៧ ដុល្លា) សម្រាប់កម្មវិធីសប្បុរសធម៌ អបអរថ្ងៃកំណើតតារាស្រីរូបនេះ។
ជាមួយគ្នានេះដែរ គិតមកដល់ពេលនេះ មានរយៈពេល ៤ ខែមកហើយ ដែលពួកគេបានរៃអង្គាសប្រាក់ ហើយទទួលបានប្រាក់ ៣លានយ័ន (ស្មើនឹង ៤៥៥ ៥១២ ដុល្លា)។ ក្នុងនោះអ្នកគាំទ្រម្នាក់បានបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា Lisa ជាតារាស្រី Kpop ដំបូងគេ តែមួយគត់ ដែលមានថវិការខួបកំណើតលើសពី ៣ លានយ័ន។
ពួកគេបន្តថា សម្រាប់ថវិកាទាំងនេះ នឹងត្រួវយកមួយចំណែកទៅបរិច្ចាក សម្រាប់កម្មវិធីសប្បុរសធម៌ផ្សេងៗ និងសេវាកម្មសាធារណៈមួយចំនួននៅក្នុងថ្ងៃកំណើតរបស់ Lisa តែម្តង៕