Rihanna នឹងលេចមុខក្នុងខ្សែភាគយន្ត Black Panther វត្គ២?

//s9.kh1.co/71/71c8cdc36d59e7bee75e8633db03e7bf496b2733.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ពេលបានឃើញ ឈ្មោះ Rihanna បង្ហាញខ្លួន ជាសមាជិកតួអង្គ នៅក្នុងខ្សែភាគយន្ត Black Panther 2

បរទេស៖ យោងតាមសារព័ត៌មានបរទេស បានរាយការណ៍មកថា តារាចម្រៀង Rihanna បានធ្វើឱ្យមានការសង្ស័យថា នាងនឹងចូលរួមសម្តែង​ក្នុងខ្សែភាគយន្ត «Black Panther 2» បន្ទាប់ពីបានបង្ហាញខ្លួនជាសមាជិកតួអង្គនៅក្នុងគេហទំព័រ ស្វែងរករបស់ Google

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ បានឲ្យដឹងថា តារាចម្រៀងស្រីវ័យ៣២ ឆ្នាំរូបនេះ ត្រូវបានចុះបញ្ជីតួអង្គ រួមជាមួយតារាសម្តែងដទៃទៀតមានដូចជាលោក Michael B. Jordan និង Letitia Wright ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ត្រូវបានលើកប្រធានបទនេះមកវែកញែក ថាតើវាពិតឬយ៉ាងណា ខណៈពួកគេនឹកស្មានមិនដល់ ថាតារាស្រីរូបនេះ​នឹងចូលរួមសម្តែងខ្សែភាគយន្តដ៏ល្បីមួយនេះ។

យ៉ាងណាមិញ បើសិននេះជាការពិតមែននោះ មហាជន ក៏ដូចជាអ្នកគាំទ្រ ពិតជាពេញចិត្តស្តូក បើបានតារាចម្រៀងរូបនេះចូលរួមសម្តែង ក៏ព្រោះតែ Rihanna បានសម្រាកពីការងារសិល្បៈរបស់នាង អស់រយៈពេល៥ឆ្នាំមកហើយ​ក្នុងវិស័យចម្រៀង៕  

សូមទស្សនារូបភាពខាងក្រោម៖

Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna
Rihanna បានបង្ហាញខ្លួនជាសមាជិកតួអង្គ
Rihanna បានបង្ហាញខ្លួនជាសមាជិកតួអង្គ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T