Real Madrid ដាក់សំណើឲ្យ West Ham ខ្ចីជើងយកខ្សែប្រយុទ្ធរូបនេះ ទៅលេងនៅ Premier League

//s9.kh1.co/81/8197e4389c8bf21bf350391524179fb15d052619.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Real Madrid ដាក់សំណើឲ្យ West Ham ខ្ចីជើងយកខ្សែប្រយុទ្ធ Mariano Diaz ទៅលេងនៅ Premier League

អឺរ៉ុប៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើឲ្យក្លិបញញួរយក្ស West Ham ខ្ចីជើងយកខ្សែប្រយុទ្ធមិនសូវប្រើប្រាស់ កីឡាករ Mariano Diaz ទៅលេងនៅក្របខ័ណ្ឌ Premier League នាខែមករាខាងមុខ អមជាមួយជម្រើសអាចទិញផ្ដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=420,q=100/bd/bd328a67b2bd0d9b37cd328f19a8cade7fb8b993.png

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ បានផ្លាស់ពីក្លិប Lyon មកកាន់ Real Madrid ជាលើកទី២ កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ១២លានផោន (ឬប្រមាន ១៦លានដុល្លារ) ប៉ុន្តែទម្រង់លេងរបស់គេ មិនបានទាក់ចិត្តលោក Zinedine Zidane នោះទេ តួយ៉ាងរាប់តាំងពីរដូវកាលមុន មកទល់ពេលនេះ  Mariano មានឱកាសចូលបានទើបបាន៩ប្រកួតប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=380,q=100/45/45fd854148b2941e3afd1fd0342aba1a8a51d33c.png

ជាមួយគ្នានេះ បើយោងតាមកាសែត Corriere dello Sport របស់អ៊ីតាលី បានឲ្យដឹងថា Mariano ត្រូវបានក្លិបយក្សអេស្ប៉ាញ ដាក់សំណើឲ្យក្លិប Romo និង AC Milan ផ្ទេរយកកាលពីរដូវក្ដៅកន្លងទៅនេះ។ យ៉ាងណាមិញ​ ការផ្ទេរនោះ មិនជោគជ័យឡើយ ខណៈប្រភពដដែលបានបន្ថែមទៀតថា Real Madrid នឹងព្យាយាមដាក់សំណើទៅក្លិប West Ham វិញម្ដង នៅទីផ្សារខែមករាខាងមុខ។

https://s9.kh1.co/__image/w=650,h=434,q=100/48/481dda1f00cd6eba62071008ad7b973fe2026fbe.png

គួររម្លឹកដែរថា Mariano បង្ហាញទម្រង់លេងឡើងជើងខ្លាំងកំឡុងពេលដែលគេលេងឲ្យក្លិប Lyon រដូវកាល២០១៧/១៨ ពោលក្នុងចំណោមការបង្ហាញខ្លួន ៤៨ប្រកួត គេស៊ុតបញ្ចូលទីបាន២១គ្រាប់ឲ្យក្លិបយក្សបារាំង៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T