ទីបំផុត! លោក ដូណាល់ ត្រាំ ​បើកភ្លើងខៀវដល់រដ្ឋបាលរបស់លោក ដើម្បី​រៀបចំផ្ទេរអំណាចទៅឱ្យលោក ចូ បៃដិន

//s9.kh1.co/7a/7a1d466fc658e2f4de2f835bfcd1944045cc1fed.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីមានភាពចម្រូងចម្រាសអស់រយៈពេលជាច្រើនសប្តាហ៍ នៅទីបំផុតលោកប្រធានាធិបតី ដូណាល់ ត្រាំ ​បានអនុញ្ញាតឱ្យក្រុមមន្រ្តីរដ្ឋបាលលោក ចាប់ផ្តើមរៀបចំការផ្ទេរអំណាចទៅ​ឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន

វ៉ាស៊ីនតោន៖ បន្ទាប់ពីមានភាពចម្រូងចម្រាសអស់រយៈពេលជាច្រើនសប្តាហ៍រួចមក នៅទីបំផុតលោកប្រធានាធិបតី ដូណាល់ ត្រាំ ​បានអនុញ្ញាតឱ្យក្រុមមន្រ្តីរដ្ឋបាលលោក ចាប់ផ្តើមរៀបចំការផ្ទេរអំណាចទៅ​ឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ធ្លាប់បានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយមិន​អាចផ្តល់ភស្តុតាង។ ​ហើយបើទោះបីជា​លោកមិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ​បៃដិន ក៏ដោយ ក៏ការប្រកាសរបស់​លោក ត្រាំ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ គឺ​មានន័យថា លោកបាន​ការទទួលស្គាល់ចំពោះភាពបរាជ័យ ក្នុងដំណើរប្រកួតប្រជែងជាប្រធានាធិបតីអាមេរិក​​នេះ។

គួរជម្រាបថា​ ដំណើរការពន្លឿនការផ្ទេរអំណាច​របស់រដ្ឋបាលចាត់ចែងកិច្ចការទូទៅ (GSA)  គឺមានន័យថា ក្រុមរបស់លោក ​បៃដិន នៅពេលនេះ​នឹងមានមូលនិធិសហព័ន្ធ​ ក៏ដូចជាការិយាល័យផ្លូវការ ដើម្បីដឹកនាំការផ្លាស់ប្តូររបស់​លោក រហូតដល់​ពេលដែលលោកនឹងចូលកាន់តំណែងជាប្រធានធិបតីអាមេរិកផ្លូវការ នៅថ្ងៃទី ២០ ខែមករា៕

លោក ចូ បៃដិន
លោក ចូ បៃដិន
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T