សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Koi និង Toon បញ្ចេញរូបស្លៀកឈុតកូនកម្លោះកូនក្រមុំ សមគ្នាណាស់

//s9.kh1.co/4d/4d8fad14f8f0465374ac2497a28084874dd2cb79.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ទីបំផុត តារាសម្ដែងដ៏មានប្រជាប្រិយភាព Koi និង Toon បានសម្រេចចិត្តចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗនេះហើយ ក្រោយទាក់ទងស្រលាញ់គ្នាជាង ១០ឆ្នាំមកនេះ។

ថៃ៖ ជាការពិតណាស់ តារាសម្ដែង Koi Rachawin និង Toon Bodyslam ជាគូស្នេហ៍មួយគូ ដែលស្រលាញ់គ្នាល្អូកល្អើនចាក់ទឹកមិនលេចនោះទេ ហើយពេលវេលានៃការសាងក្ដីស្រលាញ់របស់ពួកគេក៏មានរយៈពេលជាច្រើនឆ្នាំមកហើយដែរ ទើបពួកគេសម្រេចចិត្តចូលរោងរៀបការតាមប្រពៃណីជាមួយគ្នា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងដំណឹងដ៏សែនរីករាយនេះផងដែរ ហ្វេនៗរបស់តារាស្រីរូបនេះ ជាច្រើនពិតជារំភើបចិត្តជំនួសណាស់ ខណៈថ្ងៃពិសេសរបស់តារាទាំងពីរនេះ កាន់តែខិតជិតមកដល់ឆាប់ៗបែបនេះ។

ក្នុងនោះទៀតសោត ស្របពេលដែលសល់តែប៉ុន្មានថ្ងៃទៀតត្រូវចូលរោងការ ថ្មីៗនេះ Koi និង​Toon ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ពួកគេជាមួយគ្នា បង្ហាញភាពស្រស់ស្អាត ក្នុងឈុតកូនកម្លោះកូនក្រមុំបែបប្រពៃណីថៃ ដោយឈរថតរូបបង្ហាញស្នាមញញឹមដាក់គ្នាទៅវិញទៅមក មើលទៅពិតជាស្រស់ស្អាត សមគ្នា និងមានក្ដីសុខខ្លាំងតែម្ដង។

យ៉ាងណាមិញ តាមរយៈរូបភាពទាំងអស់នោះដែរ ពេលដែលហ្វេនៗឃើញហើយ ពួកគេក៏នាំគ្នាចូលរួមត្រេកអរ ក៏ដូចជាផ្ញើពាក្យជូនពរ ដល់តារាទាំងពីរនេះជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Koi Rachawin
Koi Rachawin
Koi Rachawin ក្នុងឈុតកូនក្រមុំ
Koi Rachawin ក្នុងឈុតកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
 Koi និង​Toon ក្នុងឈុតកូនកម្លោះកូនក្រមុំ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T