កូរ៉េខាងត្បូង ៖ នៅក្នុងភាគមួយរបស់កម្មវិធី K-Pop Lyrics Helper តារាប្រុសលោក Seungyoon សមាជិកក្រុម WINNER បានទម្លាយ ការពិតដ៏អាថ៌កំបាំងមួយ ទាក់ទងនឹងច្បាប់របស់ក្រុមហ៊ុន ដែលនៅពីក្រោយការហ្វឹកហាត់ របស់សិល្បករ ក្នុងក្រុមហ៊ុន YG Entertainment។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង តារាប្រុសលោក Seungyoon បានចែករំលែកថា ខាងក្រុមហ៊ុនបានចេញច្បាប់មួយ ដោយតម្រូវឲ្យមានការបំបែកអ្នកហ្វឹកហាត់ប្រុស និងស្រីព្រោះចង់លុបបំបាត់ ឱកាសក្នុងការណាត់ជួបគ្នារបស់ពួកគេ។
លោកថែមទាំងបានបញ្ជាក់បន្ថែមថា ផលិតកម្ម YG ក៏ជឿជាក់ថា អ្នកហ្វឹកហាត់ទាំងអស់ អាចនឹងមិនបានផ្តោត និងយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលឲ្យត្រឹមត្រូវល្អនោះទេ ប្រសិនបើពួកគេមានការណាត់ជួបគ្នា។
ជាការពិតណាស់ ដោយសារតែច្បាប់បែបនេះ ទើបតារាប្រុស Seungyoon ក្នុងនាមជាអ្នកហ្វឹកហាត់ម្នាក់ លោកមានអារម្មណ៍ថា មូលហេតុដែលខាងក្រុមហ៊ុនធ្វើបែបនេះ គឺប្រហែលជាមានអ្នកហ្វឹកហាត់ ជាក្រុមនារីហើយមើលទៅ។ ស្របនឹងនេះដែរ វាមិនខុសពីអ្វីដែលលោកគិតឡើយ ទីបំផុតរឿងនោះក៏ត្រូវបានបកស្រាយ ដូចជាអ្វីដែលលោកបានគិត ក្រោយពីក្រុមហ៊ុនចេញច្បាប់នេះ មិនយូរប៉ុន្មាន វត្តមានរបស់ BLACKPINK ក៏បានបង្ហាញឡើង៕