កូន២មែន តែកុំមើលរាង! Rain សាច់ដុំក្បាលពោះកង់ៗ ហ្វេនឃើញហើយបាក់ស្រឹបៗ

//s9.kh1.co/63/63851d5519a3e5138bb37219598b03b4a39f77e3.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ជាការពិត វ័យរបស់តារាចម្រៀង Rain សព្វថ្ងៃកាន់តែឈានទៅមុខហើយ តែអ្វីដែលអ្នកគាំទ្រ នៅតែពោលសរសើរនោះគឺ សម្រស់របស់លោកនៅតែសង្ហាមិនប្រួលប្រែ ពោលគឺស្អាតមិនចាញ់កាលនៅកម្លោះឡើយ។

កូរ៉េខាងត្បូង៖ ចាប់តាំងពីបង្ហាញខ្លួន ក្នុងសិល្បៈដំបូងៗមក តារាចម្រៀងលោក Rain តែងតែត្រូវបានអ្នកគាំទ្រពេញចិត្តយ៉ាងពេញទំហឹង ទៅលើសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់របស់លោក ជាច្រើនសន្ធឹកសន្ធាប់ ពិសេសគឺរាងកាយដ៏មាំមួន និងរូបសម្បត្តិដ៏ស្រស់សង្ហារបស់លោកផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីពេលថ្មីៗនេះ តារារូបនេះ ទើបតែបានលេងម៉ូតសម្លៀកបំពាក់ស្អាតៗ បង្ហាញខ្លួននៅក្នុងទស្សនាវដ្តី GQ Korea ដែលធ្វើឲ្យហ្វេនៗទាំងស្រីទាំងប្រុស ឃើញហើយមានការចាប់អារម្មណ៍ស្ទើរគ្រប់គ្នា។

ដោយក្នុងនោះផងដែរ រូបមួយចំនួន Rain បានបង្អួតសម្រស់យ៉ាងស្រស់សង្ហា ឈរបង្ហាញរាងជាមួយម៉ូតអាវ ចំហរល្វែងមុខ បញ្ចេញសាច់ដុំក្បាលពោះទាំងកង់ៗ មើលទៅពិតជា Hot និងទាក់ទាញខ្លាំង អ្នកណាឃើញហើយក៏សរសើរពីលោកដែរ ព្រោះថាបើទោះបីជាវ័យរបស់ Rain ពេលនេះឈានចូលក្បែរ ៤០ឆ្នាំ និងមានគ្រួសារ មានកូន២ រួចទៅហើយក៏ពិតមែន ប៉ុន្តែតារារូបនេះ នៅតែថែរក្សារាងកាយបានមាំមួនល្អ និងនៅតែសង្ហាមិនចាញ់ កាលពីកម្លោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Rain
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T