សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងជំងឺ COVID-១៩ ចំនួន ២៧១ ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបកើនឡើងដល់ ៣១,០០៤ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំនួនអ្នកឆ្លងជំងឺនេះប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ៣០០ ក្នុងរយៈពេល ៦ ថ្ងៃប៉ុន្តែវាបានកើនឡើងគុណនឹងបីក្នុងរយៈពេល ១៦ ថ្ងៃដោយសារតែការឆ្លងរាលដាលក្នុងសហគមន៍នៅទីក្រុងសេអ៊ូលនិងតំបន់នៅជុំវិញខេត្ត Gyeonggi ក៏ដូចជាករណីនាំចូលពីបរទេសផងដែរ។
ក្នុងចំណោមករណីថ្មី ១០៩ នាក់គឺសុទ្ធតែជាអ្នករស់នៅទីក្រុងសេអ៊ូលនិង ៧៤ នាក់ផ្សេងទៀតគឺជាអ្នករស់នៅក្នុងខេត្ត Gyeonggi ។ ក្នុងនោះមាន ១៦ ករណីត្រូវបាននាំចូលពីបរទេស ដោយតួលេខសរុបបញ្ចូលគ្នានៃអ្នកជំងឺដែលត្រូវបាននាំចូលពីបរទេសកើនដល់ ៤,៤២៤ ករណី។
ជាងនេះទៀតនោះ ចំនួនអ្នកស្លាប់ ៤ នាក់ទៀតត្រូវបានបញ្ជាក់ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥០៩ នាក់ដែលស្មើរនឹង ១,៦៤ ភាគរយ។ ក្នុងនោះដែរអ្នកជំងឺសរុបចំនួន ៧៣ នាក់ផងដែរត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពេញលេញដោយបានទាញយកចំនួនអ្នកជំងឺដែលកំពុងព្យាបាលមកនៅត្រឹម ២៦,៥៣៩ នាក់។
គួរឱ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី ៣ ខែមករាមក ប្រទេសនេះបានធ្វើតេស្តលើមនុស្សជាង ២,៩២ លាននាក់ក្នុងនោះ ២,៨៣៤,៦៧៦ នាក់បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-១៩ និង ៥៦,៤៥៥ នាក់ផ្សេងទៀតកំពុងត្រូវបានពិនិត្យតាមដាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ