ឆៅៗតែម្ដង! Tao សារភាពថា លោកចាប់អារម្មណ៍តារាស្រីម្នាក់ អ្នកគាំទ្រគិតថាជា IU?

//s9.kh1.co/42/42076c670d5b7a4c1f99591e6081c9fdad253a8c.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗអតីតសមាជិកក្រុម EXO លោក Tao បានសារភាពថា លោកកំពុងតែចាប់អារម្មណ៍ស្រីម្នាក់ បើតាមមតិរបស់ប្រិយមិត្តពួកគេគិតថាជា IU!

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ម្សិលមិញនេះ អតីតសមាជិកក្រុម EXO លោក Tao បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ។ តាមរយៈខ្លឹមសារនៃសារនោះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេ ពេលដឹងថាតារាប្រុសរូបនេះសារភាពត្រង់ៗថា លោកពេញចិត្តលើតារាស្រីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងតារាប្រុស Tao បានរៀបរាប់ថា លោកពេញចិត្តតារាស្រីម្នាក់ ដែលជាសិល្បករបរទេស ​ហើយថែមទាំងបញ្ជាក់ឲ្យដឹងថែមទៀតថា ប្រសិនជាតារាស្រីម្នាក់នោះ ចូលចិត្តលោកវិញ លោកនឹងបង្ហាញឲ្យពិភពលោកដឹងភ្លាមៗតែម្ដង។

 Tao
 Tao

មានមនុស្សស្រីម្នាក់ ដែលខ្ញុំពិតជាស្រលាញ់ណាស់។ ប្រសិនបើនាងមិនថាអ្វីទេ នោះខ្ញុំនឹងអាចបង្ហាញវាទៅកាន់ពិភពលោកភ្លាមៗ នៅថ្ងៃស្អែក។ ខ្ញុំអាចនឹងរៀបការជាមួយនាង នៅថ្ងៃស្អែក។ ខ្ញុំពិតជាស្រលាញ់នាងណាស់។ ខ្ញុំបានមើលវីដេអូរបស់នាងពេញមួយថ្ងៃ។ ប៉ុន្តែខ្ញុំមិនមែនគ្រាន់តែចូលចិត្តនាង ក្នុងនាមជាអ្នកគាំទ្រនោះទេ ខ្ញុំពិតជាគិតថា នាងអាចជាមិត្តស្រីរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនអាចមើលឃើញនាងដោយផ្ទាល់ទេ ព្រោះពួកយើងមិននៅក្នុងប្រទេសតែមួយទេ។ ខ្ញុំថែមទាំងបានធ្វើ DM-ed របស់នាងដែរ តែនាងមិនឆ្លើយតបអ្វីឡើយ។ វាពិតជាគួរឲ្យអាម៉ាស់ណាស់! ជាក់ស្តែងខ្ញុំមិនបានអាន DMs របស់ខ្ញុំដូចគ្នាដែរ ខ្ញុំនឹងមិនចូលទៅក្នុង DMs នោះទេ ប៉ុន្តែខ្ញុំព្យាយាមមិនដែលនិយាយសោះពីរឿងនេះ ខ្ញុំមិនអាចនិយាយច្រើនពេកទេ ឬអ្នកនឹងចូលទៅមើលវាចុះ។ នាងមកពីបរទេស ... ប៉ុន្តែវាមិនអាចជួយបានទេ។

Tao
IU
IU

ក្នុងនោះដែរ ហ្វេនជាច្រើននាំគ្នាសង្ស័យថា នារីម្នាក់នោះជា IU ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនៅប្រទេសកូរ៉េខាងត្បូង ព្រោះបើយោងតាមការសង្កេតរបស់ហ្វេនៗ ក្នុងការចុច Follow លើ Instagram របស់លោកមានសិល្បករកូរ៉េតែ ៣នាក់ប៉ុណ្ណោះ ក្នុងនោះមានគណនី តារាស្រី IU ម្នាក់ដែលលោកបានចុច Follow ព្រមទាំងលោកបានចុចបេះដូងលើរូបរបស់ IU ជាច្រើនផងដែរ៕

 Tao ចុច Following លើ គណនី IU
 Tao ចុច Following លើ គណនី IU

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?

Keo Rong
K.R

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T