Alice Yu ទម្លាយមូលហេតុ ដែលមិនបានរៀបការជាមួយ ទិន ហ្វី ក្រោយពីស្រលាញ់គ្នា១៣ឆ្នាំ

//s9.kh1.co/fa/faae6992ff673af50d7a06d682a335fe8af714bf.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មិនបានរៀបការជាមួយគ្នា ទោះបីជាទាក់គ្នាអស់រយៈពេល១៣ឆ្នាំក្តី ដើម្បីបញ្ជាក់ការពិត អតីតមិត្តស្រីរបស់ ទិន ហ្វីចេញមុខមកបកស្រាយការពិត។

ចិន៖ ថ្មីៗនេះមាននារីម្នាក់ឈ្មោះថា Alice Yu បានទម្លាយការពិតនៅពីក្រោយរឿងដែលខ្លួននឹង សង្សារលោក Stephen Chow ហៅកាត់ ទិន ហ្វី មិនបានរៀបការជាមួយគ្នាហើយ ថែមទាំងចែកផ្លូវគ្នាដើរទៀត ក្រោយពីទាក់ទងស្រលាញ់គ្នារហូតដល់១៣ឆ្នាំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រឿងមួយនេះបានចាប់ផ្តើមឡើងដោយ Alice Yu បានជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយទៅកាន់ ទិន ហ្វី ដោយពេលនោះ អាចនិយាយបានថារូបនាង គឺជាជំនួយការផងនិង ជាទីប្រឹក្សាផងរបស់តារាប្រុសរូបនេះដែរ បន្ទាប់មកទំនាក់ទំនងពួកគេក៏ចាប់ផ្តើមល្អទៅៗរហូតដល់ ចិត្តស្រលាញ់និង ការបារម្ភកើតមានឡើងរហូតដល់មិនបានគិតថានឹងទទួលប្រាក់ចំណេញនោះទេ រហូតដល់ឆ្នាំ​២០០២​ នៅពេលដែលពួកគេបានសម្រេចចិត្តចុះកិច្ចព្រមព្រៀងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុជាផ្លូវការតែម្តង។ នៅក្នុងក្រដាសកិច្ចសន្យានោះបានចែងថានាងនឹងត្រូវបានផ្តល់ប្រាក់ចំនួន ២០,០០០ ដុល្លារហុងកុង ក្នុងមួយខែប៉ុន្តែពួកគេទាំងពីរ បានយល់ព្រមថាចំនួននេះ ទាបពេកហើយថានាងក៏គួរតែទទួលបានប្រាក់ចំណេញវិនិយោគមួយភាគរយដែរ។

ចូលមកដល់ឆ្នាំ ២០០២ ទិនហ្វី ចង់ទិញកង់ជាកាដូសម្រាប់សង្សារ ប៉ុន្តែនៅពេលនោះ Alice Yu បានប្រកែកនិង ស្នើសុំប្រាក់ចំនេញ១០ភាគរយជំនួសវិញ ក្រោយមក ទិនហ្វីក៏បានយល់ព្រមប៉ុន្តែក្រោយមក ទំនាក់ទំនងពួកគេទាំងពីរក៏ចាប់ផ្តើមឆ្ងាយទៅៗ ដោយសារពួកគេប្តូរលេខទូរស័ព្ទរៀងៗខ្លួន ដែលជាហេតុធ្វើឲ្យទំនុកចិត្តនិង ចិត្តស្រលាញ់បានឆ្ងាយទៅៗ រហូតដល់ឆ្នាំ២០១០ ទំនាក់ទំនងស្នេហាក៏បានបញ្ចប់ទៅ។

យ៉ាងណាមិញ Alice Yu ក៏បានបញ្ចាក់ថាទំនាក់ទំនងស្នេហាជាមួយនឹង សង្សារចាស់គឺបញ្ចប់ដោយការមិនទុកចិត្តគ្នាថែម ទាំង ទិន ហ្វី ទំនងជាមិនចង់រៀបការ ហើយនិង មិនទុកចិត្តទៅលើខ្លួននាងទៀតផងដែរ ជាងនេះទៅទៀត Stephen Chow ធ្លាប់ត្រូវបានមេធាវីរបស់ Alice Yu ហៅថាជនបោកប្រាស់ ខណៈពេលនៅក្នុងជំនំជម្រះតុលាការ ក្នុងឆ្នាំ២០១៣ផងដែរ៕

https://s9.kh1.co/__image/w=650,h=425,q=100/94/946fb0a3b8d1e7e47848815e9d451e474f52f747.jpg
https://s9.kh1.co/__image/w=650,h=468,q=100/4e/4ec8e3ca26ca8e97afeee3e7fbeed555d8500441.jpg
https://s9.kh1.co/__image/w=650,h=488,q=100/8c/8c9837a7937cd7ccf307a2db34b3765143b08470.jpg
https://s9.kh1.co/__image/w=650,h=952,q=100/0d/0d2d2283597d65c4c34e01f4b55d6b0ea0dd92f3.jpg
https://s9.kh1.co/__image/w=650,h=867,q=100/e3/e3bdd2d21960260f2a8ef532c217c14d716f1e85.jpg
https://s9.kh1.co/__image/w=650,h=867,q=100/90/90bfbfe84aeb74b787ba348d4353bfcf8794ac7a.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T