បុរសសិង្ហបុរីម្នាក់នេះ បន់ស្រន់នៅវត្តថៃ រហូតដល់ត្រូវឆ្នោតរាប់សែនដុល្លារ និងបរិច្ចាគប្រាក់ជួសជុលវត្តវិញចំនួន…

//s9.kh1.co/5a/5aacd177461658427bb0118e09d5f13aa6188d00.png
សង្គម

 ២០-វិច្ឆិកា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

បុរសជនជាតិសិង្ហបុរីម្នាក់ មិនបញ្ចេញឈ្មោះ អាយុ៤៨ឆ្នាំ និងមានអាជីពជាអ្នកជំនួយ បានត្រូវឆ្នោតរាប់សែនដុល្លារអាមេរិក បន្ទាប់ពីឧស្សាហ៍ទៅបន់ស្រន់ នៅឯវត្តមួយកន្លែងក្នុងខេត្ត Chai Nat ប្រទេសថៃ។

សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីម្នាក់ មិនបញ្ចេញឈ្មោះ អាយុ៤៨ឆ្នាំ និងមានអាជីពជាអ្នកជំនួយ បានត្រូវឆ្នោតរាប់សែនដុល្លារអាមេរិក បន្ទាប់ពីឧស្សាហ៍ទៅបន់ស្រន់ នៅឯវត្តមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងខេត្ត Chai Nat ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើនេះ បានរស់នៅក្នុងប្រទេសថៃអស់​រយៈពេលជាង២០ឆ្នាំមកហើយ ហើយបន្ទាប់ពីមិត្តភក្ដិរបស់គាត់ បានណែនាំឲ្យស្គាល់ពីវត្ត គាត់ក៏បានយល់ដឹងពីការគោរពសាសនាព្រះពុទ្ធតែម្ដង។ ចាប់តាំងពីពេលនោះមក គាត់បានទៅបន់ស្រន់សុំសេចក្ដីសុខ និងលាភសំណាងឲ្យត្រូវឆ្នោតជារឿយៗ រហូតដល់ថ្មីៗនេះ គាត់ក៏បានត្រូវឆ្នោតរាប់សែនដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ គេមិនដឹងច្បាស់ពីចំនួនទឹកប្រាក់ពិតប្រាកដ ដែលបានពីការត្រូវឆ្នោតឡើយ តែលោកបានបរិច្ចាគប្រាក់ ទៅកាន់វត្តផ្ទាល់ចំនួនលានបាត (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) ដើម្បីជួសជុលវត្តឡើងវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រាក់១លានបាតដែលបរិច្ចាគ
ប្រាក់១លានបាតដែលបរិច្ចាគ
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត ប្រគេនប្រាក់ទៅកាន់ព្រះសង្ឃ
បុរសដែលត្រូវឆ្នោត ប្រគេនប្រាក់ទៅកាន់ព្រះសង្ឃ
វត្តដែលបុរសត្រូវឆ្នោតឧស្សាហ៍ទៅបន់ស្រន់
វត្តដែលបុរសត្រូវឆ្នោតឧស្សាហ៍ទៅបន់ស្រន់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T