គិតថាបាំងជិតមែន? កូនដំរីមួយក្បាល ខំពួនក្រោយបង្គោលភ្លើង ពេលគេតាមទាន់វាចូលស៊ីអំពៅក្នុងចម្ការ

//s9.kh1.co/85/85b903ebbe9a0aca79ece3fe987174a7c9ebf095.jpg
សង្គម

 ១៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូនដំរីមួយក្បាល បានព្យាយាមលាក់ខ្លួននៅពីក្រោយបង្គោលភ្លើង បន្ទាប់ពីមានមនុស្សតាមទាន់ នៅពេលវាចូលស៊ីអំពៅក្នុងចម្ការមួយកន្លែង ស្ថិតនៅតំបន់ភ្នំនៃខេត្ដឈៀងម៉ៃ ភាគខាងជើងប្រទេថៃ។

ថៃ៖ ថ្មីៗនេះ កូនដំរីមួយក្បាល បានព្យាយាមលាក់ខ្លួននៅពីក្រោយបង្គោលភ្លើង បន្ទាប់ពីមានមនុស្សតាមទាន់ នៅពេលវាចូលស៊ីអំពៅក្នុងចម្ការមួយកន្លែង ស្ថិតនៅតំបន់ភ្នំនៃខេត្ដឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាពមួយសន្លឹក ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងចែករំលែកតៗនៅលើបណ្ដាញសង្គមនានា បានបង្ហាញឲ្យឃើញថា កូនដំរីមួយក្បាលខាងលើនេះ ប្រហែលជាជឿជាក់ថា វាអាចលាក់ខ្លួនជិតនៅពីក្រោយបង្គោលភ្លើងដ៏តូច និងវែងមួយ បើទោះជាមានមនុស្សបញ្ចាំងភ្លើងបំភ្លឺ និងដើរសំដៅមករកវាក៏ដោយ។ ហើយវាបានឈរយ៉ាងស្ងៀមស្ងាត់ ដែលហាក់បីដូចជាកំពុងសង្ឃឹមថា មិនមាននរណាម្នាក់ឃើញវាអីចឹង។

យ៉ាងណាមិញ បច្ចុប្បន្ននេះប្រទេសថៃមានសត្វដំរីប្រមាណ ២,០០០ក្បាលកំពុងជ្រកកោណក្នុងព្រៃ និងចំនួនប្រហាក់ប្រហែលគ្នានេះ ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស។ ជាទូទៅ ពួកវាតែងតែដើរកាត់ព្រៃជ្រៅ និងនៅក្នុងតំបន់អភិរក្សនៃឧទ្យានជាតិថៃ។ តែទោះជាយ៉ាងណា ពួកវានៅតែជួបប្រទះនឹងមនុស្ស នៅពេលមនុស្សទន្រ្ទានយកតំបន់របស់ពួកវាសម្រាប់ដាំដុះ និងនៅពេលពួកគេចេញបរបាញ់ជាដើម។

ដំរី គឺជាសត្វដែលតំណាងឲ្យជាតិ និងរួមចំណែកដល់វប្បធម៌ថៃអស់ជាច្រើនសតវត្សវ៍មកហើយ ប៉ុន្ដែប្រទេសនេះស្ទើរតែផុតពូជដំរី កាលឆ្នាំ១៩៨៦។ ចំពោះដំរីដែលគេប្រទះឃើញនៅក្នុងប្រទេសថៃ គឺជាដំរីឥណ្ឌា ដែលជាក្រុមពូជសត្វនៃដំរីអាស៊ី ដែលមានលក្ខណៈខុសគ្នាផ្នែកខ្លះ ពីដំរីអាហ្វ្រិក ត្រង់ទំហំត្រចៀកតូចរបស់វា។ ហើយដំរី ជាប្រភេទសត្វដែលថៃអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដូច្នេះប្រសិនបើនរណាម្នាក់សម្លាប់ពួកវា នឹងត្រូវជាប់ពន្ធនាគាររហូតដល់ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ១,០០០បាតផងដែរ (ប្រមាណ៣៣ដុល្លារអាមេរិក)៕

កូនដំរីដែលកំពុងពួនក្រោយបង្គោលភ្លើង
កូនដំរីដែលកំពុងពួនក្រោយបង្គោលភ្លើង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T