តារាចម្រៀង ទេព បូព្រឹក្ស មានកូនដំបូងជាមួយ ជី ដេវីត ជាការពិតឬយ៉ាងណា? (មានវីដេអូ)

//s9.kh1.co/1e/1eaa8331e457c43fa97c5a3c93bc2ec69944d08a.jpg
នារី

 ១៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

តារាចម្រៀង ទេព បូព្រឹក្ស មានកូនដំបូងជាមួយ G-Devith ជាការពិតឬយ៉ាងណា?

ភ្នំពេញ៖ គិតមកទល់ពេលនេះ រវាងទំនាក់ទំនងគូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត គឺមានរយៈប្រមាណជាង ៤ ឆ្នាំមកហើយ។ អ្នកទាំងពីរតែងតែធ្វើឲ្យមហាជនច្រណែនមិនស្ទើរ គ្រប់ពេលបង្ហាញនូវរូបភាពភាពស្វីតៗ និងភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបើងាកមកមើលការងារសិល្បៈវិញ តារាចម្រៀងទាំងពីររូបនេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗពីសំណាក់មហាជនមិត្តអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសមួយរយៈចុងក្រោយនេះសង្កេតឃើញថាអ្នកទាំងពីរបានក្លាយជាអ្នកតំណាងឲ្យម៉ាកផលិតផលយ៉ាងច្រើនគួរឲ្យកាត់សម្គាល់តែម្តង។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូពញ្ញាក់អារម្មណ៍ពីការមានគត៌ និងដំណក់ឈាមដំបូងរួមគ្នាជាមួយលោក ជី ដេវីត។ បន្ទាប់ពី ជី ដេវីត បានឃើញឧបករណ៍ពិនិត្យទឹកនោមនោះរួច ស្រាប់តែលោករំញ្ជួលចិត្តជាទីបំផុត លាយឡំនឹងអារម្មណ៍រំភើប ស្ទើរតែចង់ហោះទៅហើយ។
ភ្លាមៗនោះផងដែរស្រាប់តែ ទេព បូព្រឹក្ស ហួសចិត្តទប់សំណើចមិនជាប់ក៏បានប្រាប់ថា នេះគ្រាន់តែជាការបោកប្រាស់ឬ Frank ដើម្បីចង់សាកចិត្ត និងដឹងពីអារម្មណ៍របស់លោក ជី ដេវីត តែប៉ុណ្ណោះ៕

ចង់ជ្រាប់ថាទដ្ឋិភាពពេលនោះទៅជាយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ទេព បូព្រឹក្ស  និង ជី ដេវីត
ទេព បូព្រឹក្ស  និង ជី ដេវីត
ទេព បូព្រឹក្ស  និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស  និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស  និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
វីដេអូដែល ទេព បូព្រឹក្ស ពញ្ញាក់អារម្មណ៍ ជី ដេវីត
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T