មកលើកនេះ ឱក សុគន្ធកញ្ញា ស៊ីអារម្មណ៍ហ្វេនៗមួយទំហឹង ក្នុងអាងទឹក

//s9.kh1.co/83/83496e7df6254c64078854c18022da2b6f1dffda.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ជាការពិតណាស់ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បើទោះបីជាពេលសព្វថ្ងៃ​ នាងបានរៀបការមានគ្រួសាររួចទៅហើយក៏ពិតមែន ប៉ុន្តែនៅតែមានការគាំទ្រខ្លាំងមិនបាក់ស្រុតឡើយ។

ភ្នំពេញ៖ បើនិយាយដល់ កំពូលតារាចម្រៀងស្រី  ឱក សុគន្ធកញ្ញា   ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា នាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន  ដោយសារតែរាល់បទចម្រៀងរបស់នាងចេញមកនីមួយៗ សុទ្ធសឹងតែបង្កប់អត្ថន័យពីរោះៗ ស្ដាប់មិនជិនណាយនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រៅពីមានទេពកោសល្យសិល្បៈយ៉ាងសម្បូរបែបហើយនោះ ឱក សុគន្ធកញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតមិនណយដែរ ខណៈសព្វថ្ងៃនេះ នាងមានវ័យកាន់តែដើរទៅមុខ ហើយថែមទាំងមានគ្រួសារ មានកូនមួយរួចទៅហើយក៏ដោយ ប៉ុន្តែការថែរក្សាសម្ផស្ស និងការលេងស្ទីលតែងខ្លួនរបស់អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្អាតខ្ញង់ៗមិនចាញ់កាលក្រមុំឡើយ ពិសេសគឺកាន់តែស៊ិចស៊ីជាងមុនផ្ទាល់តែម្ដង។

ជាក់ស្ដែងថ្មីៗនេះ ឱក សុគន្ធកញ្ញា ទើបតែបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកដែលដកស្រង់ចេញពីក្នុង MV បទថ្មីរបស់នាង ដោយតាមរយៈរូបទាំងនោះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដែលធ្វើឲ្យហ្វេនៗឃើញហើយមើលស្ទើរមិនចង់ព្រិចភ្នែកនោះឡើយ។

ដោយក្នុងនោះដែរ តារាស្រីរូបនេះ បានបង្អួតសម្រស់ក្នុងឈុតស៊ិចស៊ី បញ្ចេញសាច់ដ៏សខ្ចីរបស់់នាងមួយទំហឹង អង្គុយប្រលែងខ្លួនក្នុងអាងទឹកយ៉ាងជឿជាក់ មើលទៅពិតជាស្អាតនិងស្រស់ស្រាយ អ្នកណាឃើញហើយក៏សរសើរពីនាងគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
រូបថ្មី ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T