ចិន៖ អតីតសមាជិកក្រុម EXO លោក Huang Zitao កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពឡូយឆាយ នៃជិវិតប្រចាំថ្ងៃរបស់លោកមានភាពស៊ីវីល័យ បន្ទាប់ពីបានចាកចេញពីក្រុមអស់រយៈពេល៥ឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាចម្រៀងប្រុសរូបនេះមិនខ្លាចបង្ហាញពីជីវិតស្តុកស្តម្ភរបស់ខ្លួននៅលើបណ្តាញសង្គមឡើយ ដែលកាលថ្មីៗនេះ អតីតសមាជិកក្រុម EXO បានធ្វើឱ្យមនុស្សហួសចិត្តពេលបង្ហោះរូបថត បង្ហាញពីយន្តហោះផ្ទាល់ខ្លួនដ៏អស្ចារ្យនិងប្រណីតបំផុត។
ទោះបីមិនអាចដឹងពី តម្លៃពិតប្រាកដនៃយន្ដហោះនេះក៏ដោយ តែបើយោងតាមព័ត៌មានបានបង្ហាញថាពីចំណាយត្រួសៗ ជារៀងរាល់ឆ្នាំ រូបលោកត្រូវចាយលុយអស់ ២.៥លានដុល្លារ សម្រាប់លើការចំណាយជាបន្តបន្ទាប់ពីថ្លៃឈ្នួល ក្នុងការថែរក្សា ក៏ដូចជាប្រាក់ខែបុគ្គលិកជាដើម។
ក្រៅពីយន្តហោះនៅលើបណ្តាញសង្គម តារាចម្រៀងប្រុសរូបនេះ តែងតែចែករំលែករូបភាពប្លែកៗជាច្រើន ដូចជា សេរ៊ីឡានទំនើប របស់របរប្រើប្រាស់ដែលមានតម្លៃថ្លៃ ជាពិសេសនោះ គឺម៉ូតនាឡិការតម្លៃសុទ្ធតែថ្លៃៗតែម្តង។
គួររំលឹកផងដែរថា បន្ទាប់ពីបានត្រឡប់មកស្រុកកំណើតវិញ តារាប្រុសរូបនេះ នៅតែបន្តអាជីពសិល្បៈលោកដដែល តែងតែបង្ហាញខ្លួនឡើងកម្មវិធីទូរទស្សនិ៍ក្នុងស្រុកជារឿងៗ ជាពិសេសនោះ រូបលោក បានបង្កើតក្រុមហ៊ុនកំសាន្តផ្ទាល់ខ្លួនមួយ យ៉ាងកត់សម្គាល់ផងដែរ៕
សូមទស្សនារូបខាងក្រោម៖