សម្រស់អាយដល នាពេលនេះ ទោះវ័យទៅមុខ ក៏ស្រីម៉ុច នៅតែដដែល

//s9.kh1.co/da/daface5c3fccc60f80e38db0dc75771a6f1bfb9c.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

ស្រីម៉ុច បានធ្វើឲ្យមនុស្សគ្រប់គ្នា នៅតែចងចាំអ្នកនាងជានិច្ច ជាមួយនឹងភាពស៊ិចស៊ី មិនចាញ់ កាលពីនៅពីក្មេងនោះឡើយ បច្ចុប្បន្ន អ្នកនាង ក៏នៅតែដដែលដូចគ្នា។

សឹង្ហបុរី៖ អ្នកណាមិនល្បី តារាសម្តែង ស្រីម៉ុច កាលប៉ុន្មានឆ្នាំមុន ដែលស៊ិចស៊ីខ្លាំង មិនឲ្យចាញ់អ្នកណានោះទេ ធ្វើឲ្យគ្រប់គ្នា លើកនាងជា តារាស៊ិចស៊ីខ្លាំង នៅក្នុងចំណោមតារាសិល្បៈនានា ដែលមិនអាចយកឈ្នះអ្នកនាងបាន។ តែពេលនេះ អ្នកនាង ក៏បានចាកឆ្ងាយ ពីសង្គមមួយនោះ ដោយរស់នៅ យ៉ាងមានសុភមង្គល ជាមួយនឹងក្រុមគ្រួសារ នៅសឹង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺសម្រស់របស់តារាស្រីរូបនេះ នៅតែដដែល គ្មានប្រែប្រួលទៅណានោះទេ បើទោះបីជាអាយុរបស់អ្នកនាង កាន់តែជ្រេខ្លាំងទៅៗក៏ដោយ។ ជាពិសេស អមជាមួយនឹង ការតុបតែងខ្លួនបន្ថែម ទៅលើ ម៉ូតសក់ ម៉ូតសម្លៀកបំពាក់ ជាដើម វាកាន់តែធ្វើឲ្យសម្ផស្ស រឹតតែវ័យក្មេង ហើយអ្វីដែលកាន់តែស៊ីអារម្មណ៍ ហ្វេនៗទៀត គឺដើមទ្រូងដ៏សែនធំរបស់អ្នកនាង បានដុតរោលអារម្មណ៍ ដាក់មន្តស្នេហ៍ ឲ្យឈ្លក់វង្វេង អស់ទៅហើយ។

ក្នុងនោះដែរ បើប្រៀបធៀប ភាពស៊ិចស៊ី កាលពីមុន និងបច្ចុប្បន្ន គឺអាចនិយាយបានថា ស្រីម៉ុច នៅតែមិនថមថយនោះទេ នៅតែធ្វើឲ្យ ហ្វេនមិនខកចិត្ត ដែលលើករូបនាង ជាតារាស៊ិចស៊ី តាំងពីដើមមកម្ល៉េះ ហើយស៊ិចស៊ីនេះ មិនមែនស៊ិចស៊ីតែខ្លួនទេ តែកែវភ្នែក របស់ស្រីម៉ុច ក៏មិនណយនោះដែរ ដែលរាយអន្ទាក់ដាក់មនុស្សគ្រប់គ្នា ទោះបីជា នាងមានវ័យបែបនេះក៏ដោយ។

គួរបញ្ជាក់ផងដែរថា ស្រីម៉ុច បានរៀបការជាមួយនឹង ស្វាមី ជាជនជាតិសឹង្ហបុរី ហើយពួកគេ ទទួលបានកូន៣ជា ចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកនាង ជាពិសេស គ្រាន់តែរៀបការបានប៉ុន្មាន អ្នកនាង ក៏បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅជាមួយនឹង ស្វាមី នៅសឹង្ហបុរី តែក្រោយមក ស្រីម៉ុច ក៏ឧស្សាហ៍មកលេងប្រទេសដើមកំណើតខ្លួនម្តងម្តាលដែរ៕

ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T