ព្យុះ វ៉ាមកូ ចាប់ផ្ដើមវាយប្រហារប្រទេសវៀតណាមម្សិលមិញ ខណៈអ្នកស្លាប់នៅប្រទេសហ្វីលីពីនកើនដល់៦៧នាក់

//s9.kh1.co/a8/a8d86d44afcf1a64cc65bd6c46233a39aa4a98f3.jpg
សង្គម

 ១៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ព្យុះទីហ្វុង ឈ្មោះ វ៉ាមកូ (Vamco) បានវាយលុកចូលដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកាម្សិលមិញនេះ ដែលបង្កឲ្យមានការខូចខាតសំណង់អគារ និងអ្នករងរបួស ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះនេះ នៅប្រទេសហ្វីលីពីន ក៏កើនឡើងដល់៦៧នាក់ផងដែរ។

វៀតណាម៖ យោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា ព្យុះទីហ្វុង ឈ្មោះ វ៉ាមកូ (Vamco) បានវាយប្រហារចូលដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកាម្សិលមិញនេះ ដែលបង្កឲ្យមានការខូចខាតដល់អគារ និងមនុស្សមួយចំនួនរងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្ដីរាយការណ៍ខាងលើបានឲ្យដឹងថា ព្យុះវ៉ាមកូបានបោកបក់មកលើប្រទេសវៀតណាម ក្នុងល្បឿនខ្យល់ដល់ទៅ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបំផ្លាញដើមឈើ និងដំបូលផ្ទះជាច្រើនខ្នង រួមទាំងសាលារៀនជាដើម។ ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍បឋមពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃម្សិលមិញ បានឲ្យដឹងដែរថា មានចំនួនមនុស្ស នាក់បានរងរបួស ខណៈដែលអ្នកទាំងនោះ កំពុងព្យាយាមការពារផ្ទះសម្បែងរបស់ពួកគេ។

គួរឲ្យដឹងថា ព្យុះ វ៉ាមកូ គឺជាព្យុះចុងក្រោយគេបង្អស់ដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេលសប្ដាហ៍ចុងក្រោយនេះ ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដោយសម្លាប់មនុស្សយ៉ាងហោចណាស់១៥៩នាក់ និង៧០នាក់ផ្សេងទៀតបាត់ខ្លួន។ តែទោះជាយ៉ាងណា នៅមុនពេលព្យុះនេះចូលដល់ អាជ្ញាធរវៀតណាមក៏បានជម្លៀសប្រជាជនជិត ៦៥ម៉ឺននាក់ចេញពីខេត្ដចំនួន ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា មុននឹងមកដល់ប្រទេសវៀតណាម ព្យុះទីហ្វុង វ៉ាមកូ បានបោកបក់ពីលើប្រជុំកោះប្រទេសហ្វីលីពីន កាលពី​ថ្ងៃពុធ ទី១១ ខែវិច្ឆិកា បណ្តាលឲ្យ​ស្លាប់មនុស្ស​យ៉ាងហោច ៦៧នាក់ និងប៉ះពាល់ដល់ប្រជាជនប្រមាណ ១.៧លាននាក់ទូទាំងប្រទេសផងដែរ។ 

សូមទស្សនារូបភាពខាងក្រោម៖

ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
ព្យុះវ៉ាមកូនៅប្រទេសវៀតណាម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T