ប៊ែលហ្សិក៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការដេញថ្លៃមួយ បានប្រារព្ធធ្វើឡើងក្នុងប្រទេសប៊ែលហ្សិកតាមប្រព័ន្ធអុីនធឺណេត ដោយសត្វព្រាបញីប្រណាំងមួយក្បាល បានលក់ក្នុងតម្លៃកំណត់ត្រាពិភពលោក រហូតដល់ទៅ១.៨លានដុល្លារអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វព្រាបមួយក្បាលនេះ ត្រូវបានគេហៅវាថា New Kim និងមានអាយុ៣ឆ្នាំ និងធ្លាប់ឈ្នះការប្រកួតក្នុងឆ្នាំ២០១៨ ហើយវាបានវ៉ាដាច់តម្លៃសត្វព្រាបឈ្មោលមួយក្បាលកាលពីឆ្នាំមុន ដែលលក់ចេញក្នុងតម្លៃជិត១.៥លានដុល្លារអាមេរិក។
នៅក្នុងការដេញថ្លៃរយៈពេលកន្លះម៉ោងចុងក្រោយ អ្នកទិញជាជនជាតិចិនចំនួនពីរនាក់ មិនបញ្ចេញអត្តសញ្ញាណឡើយ និងរក្សាជាការសង្ងាត់ បានដំឡើងថ្លៃសត្វព្រាបយ៉ាងខ្ពស់តែម្ដង។
យ៉ាងណាមិញ សត្វព្រាបមួយក្បាលនេះ ត្រូវបានគេជឿជាក់ថា អ្នកទិញទំនងជាយកវាទៅបង្កាត់ពូជបន្ដផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






