ខួបកំណើតប្តីទាំងមូល Angela Baby គ្មានជូនពរមួយម៉ាត់ សង្ស័យ...

//s9.kh1.co/f4/f4097d1bebd2fa8f2988c954ac687cc170fb269f.png
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Huang Xiaoming បង្ហាញភាពភាពឯកា និងភាពសោកសៅ ក្នុងថ្ងៃខួបកំណើត ចំពេល Angelababy គ្មានជូនពរស្វាមីរបស់សូម្បីតែបន្តិច

ចិន៖ បណ្តាញសង្គមចិនកំពុងតែភ្ញាក់ផ្អើលជាមួយនឹង គូស្វាមីភរិយាតារាសម្តែង Huang Xiaoming និង Angela Baby ជុំវិញថ្ងៃខួបកំណើតរបស់តារាសម្តែងប្រុសរូបនេះ ក៏ប៉ុន្តែមនុស្សជាច្រើនបានដឹងថាភរិយារបស់លោក ពុំមានសរសេរបង្ហោះទៅលើបណ្តាញសង្គម ក៏ដូចជា ជូនពរស្វាមីរបស់នាងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តារាសម្តែង Huang Xiaoming ក៏បានបង្ហាញភាពឯកា និងភាពសោកសៅយ៉ាងខ្លាំងនៅថ្ងៃកំណើតគម្រប់ខួបអាយុ ៤៣ ឆ្នាំរបស់លោក នៅលើបណ្តាញសង្គមផងដែរ។

ក្នុងនោះផងដែរ រូបលោក បានចែករំលែករូបថតជាច្រើនសន្លឹកជាមួយ ទឹកមុខស្រងូចស្រងាត់ ជាមួយទេសភាពក្រោយឆាក នៅពេលលោក កំពុងសម្តែងរឿង។ យោងតាមព័ត៌មានបានអោយដឹងថា តារារូបនេះ បានជាប់ការងារកំពុងតែថតខ្សែភាពយន្ត ហេតុដូចេ្នះ មិនអាចបា្ររព្ធពិធីជប់លៀង ជួបជុំគ្រួសារបាន ក្នុងថ្ងៃខួបកំណើត។

មានមតិជាច្រើនបាននិយាយថា  ហេតុអ្វីរូបលោក មានភាពក្រៀមក្រំ ក៏ដូចជាមើលទៅ មានភាពឯកាជាខ្លាំង មិន​ត្រឹមតែប៉ុណ្ណោះ គេកាន់តែចាប់អារម្មណ៍ជាខ្លាំងថា តារាសម្តែងស្រី Angela Baby បែរជាគ្មានឃើញ ជូនពរអ្វីមួយម៉ាត់ ទៅកាន់ស្វាមី បានធ្វើឲ្យ មហាជន កាន់តែឆ្ញល់ តើអ្នកទាំងពីរកំពុងមានរឿងអ្វីកើតឡើង មួយរយៈចុងក្រោយនេះ?

សូមទស្សនារូបភាពខាងក្រោម៖​

Angela Baby 
Angela Baby 
Angela Baby  និង Huang Xiaoming
Angela Baby  និង Huang Xiaoming
Huang Xiaoming រូបដែលលោកបានបង្ហោះ
Huang Xiaoming រូបដែលលោកបានបង្ហោះ
Huang Xiaoming រូបដែលលោកបានបង្ហោះ
Huang Xiaoming រូបដែលលោកបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T