BTS ចែករំលែកព័ត៌មានអំពីប្រវត្តិគ្រួសារ និងជីវិតមុនចូលសិល្បៈ!

//s9.kh1.co/d9/d933fa5f77a59f203ae763653af1bb667e9c17b4.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹង ក្រុមចម្រៀងល្បីលំដាប់ពិភពលោក BTS សមាជិកម្នាក់ៗបានទម្លាយ ព័ត៌មានលម្អិតអំពីប្រវត្តិគ្រួសារ និងជីវិតមុនពេលចូលសិល្បៈរបស់ខ្លួន ប្រាប់ទស្សនាវដ្តី WSJ។

កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងបុរសដ៏មានប្រជាប្រិយភាព ដែលប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ នោះគឺក្រុម BTS ដែលមានឈ្មោះបោះសម្លេង មិនត្រឹមតែនៅអាស៊ី តែឆ្លងទៅដល់ប៉ែកអឺរ៉ុបទៀត។ ពួកគេមានសមាជិកទាំងអស់ ៧នាក់ ដែលសមាជិកនីមួយៗ មានបុគ្គលិកលក្ខណៈ និងប្រវត្តិគ្រួសារខុសៗពីគ្នា ប៉ុន្តែពួកគេបានរស់នៅ ដោយចុះសម្រុងគ្នា បានយ៉ាងល្អឥតខ្ចោះ អស់រយៈពេលជាង ៧ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ថ្មីៗនេះ ក្នុងការជួបសម្ភាសន៍ផ្ទាល់ជាមួយ ទស្សនាវដ្តី WSJ សមាជិកនីមួយៗមាន  RM Jin Suga J-Hope Jimin V និង  Jungkook បានចែករំលែកនូវ ព័ត៌មានលម្អិតអំពីជីវិត មុនការបង្ហាញខ្លួនជាតារា គឺពេលដែលរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ BTS​ បានឈ្នះពាន អ្នកច្នៃប្រឌិតតន្រ្តីប្រចាំឆ្នាំ២០២០ ពីទស្សនាវដ្តី WSJ នៅឯទីក្រុង New York ផងដែរ។

តោះ!! ចង់ដឹងថា ប្រវត្តិគ្រួសាររបស់សមាជិកម្នាក់ៗ ខុសគ្នាយ៉ាងណាខ្លះ?

សូមទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖

តារាចម្រៀងរ៉េប និងជាអ្នកដឹកនាំរបស់ក្រុម BTS គឺ RM មុនពេលលោកបង្ហាញខ្លួនជាតារាចម្រៀង លោកស្ទើរតែនឹងដើរផ្លូវ ជ្រួសជាមួយនិងក្រុម ពេលដែលលោករស់នៅ Ilsan ជាជាងការនិពន្ធចម្រៀង លោកបានពិចារណាទៅ ការសិក្សានៅមហាវិទ្យាល័យ សារព័ត៌មាន។ តារាប្រុសរូបនេះបានរៀបរាប់ពី បទចម្រៀងដំបូងដែលលោកបានសរសេរ ក្នុងឆ្នាំ ២០០៧ ​គឺបទ Disaster នៅពេលនោះ លោកមានអាយុទើបតែ ១២ ឬ ១៣ ឆ្នាំប៉ុណ្ណោះ។

RM
RM

ខ្ញុំមិនអាចប្រាប់អត្ថន័យរបស់បទចម្រៀងនោះ ទាំងអស់បានទេ ព្រោះបទនោះជាភាសាកូរ៉េ

RM

ចុះគ្រួសាររបស់Jin វិញ? ប្រហែលជាមិនមានអ្វីភ្ញាក់ផ្អើល ដល់អ្នកគាំទ្រទេ ក្នុងការដែលដឹងថា តារាចម្រៀងប្រុសរូបនេះ បានកើតក្នុងត្រកូលអ្នកមុខជំនួញម្នាក់ នៅក្នុងទីក្រុង Gwacheon

Jin
Jin

គ្រួសាររបស់ខ្ញុំ សុទ្ធតែមានជំនួញផ្ទាល់ខ្លួន ដូច្នេះពួកគាត់សុទ្ធតែជាអ្នកពូកែនិយាយ។

Jin

បងពូកែនិយាយ ដូចជាម៉ាក់របស់បងអីចឹង

V

ក្រឡេងមកមើល សមាជិកបន្ទាប់គឺ Suga (អ្នករ៉េបដែលមានដើមកំណើតនៅ Daegu របស់ក្រុម BTS) លោកប្រហែលជាអាចជួបជាមួយ RM ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ព្រោះឪពុករបស់ Suga បានលើកទឹកចិត្តឱ្យលោកជ្រើសយកអាជីពជា អ្នកសារព័ត៌មាន ប៉ុន្តែក្តីស្រលាញ់ពិតរបស់លោក គឺទៅលើតន្រ្តី។ Suga បានសរសេរបទចម្រៀងដំបូងរបស់ខ្លួន នៅអាយុ ១៣ឆ្នាំ។ ដូចសមាជិកផ្សេងទៀតដែរ Suga មិនបានកើតក្នុងគ្រួសារ ដែលជាតន្រ្តីករទេ តែ Suga មានក្តីស្រលាញ់ទីលើតន្រ្តី នៅក្នុងហ្សែនរបស់លោកផ្ទាល់តែម្ដង។ ម្តាយរបស់លោកបានចាប់ផ្តើម គូរគំនូរនៅអាយុ ៦០ឆ្នាំ ហើយ Suga ចាប់ផ្តើមរៀនគូរគំនូរ នៅក្នុងឆ្នាំនេះផងដែរ។

Suga
Suga

J-Hope ដែលមានដើមកំណើតនៅ Gwangju មិនបានដើរតាមគន្លងឪពុកម្តាយរបស់លោកទេ ផ្ទុយទៅវិញលោកបានជ្រើសរើស រៀនរាំរបាំ តាំងពីក្មេង។ នេះបើយោងតាម សារព័ត៌មាន ទស្សនាវដ្តី WSJ តារាប្រុសរូបនេះបានរៀបរាប់ថា ម្តាយរបស់លោកជាស្ត្រីដែលមានឆន្ទៈខ្ពស់ ហើយបានបើកហាងកាហ្វេមួយថែមទៀត។ ចំណេកឪពុករបស់លោក គឺជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រ។ មិនមានសមជិកគ្រួសារណាម្នាក់របស់លោក មានទំនោរទៅខាងផ្នែកសិល្បៈឡើយ ធ្វើឲ្យ J-hope មិនប្រាកដថា ជំនាញរាំ និងដុងសិល្បៈរបស់លោក បានមកពីណាទេ។

Jhope
Jhope

ខ្ញុំធ្លាប់ឆ្ងល់ថា​ មិចបានជាខ្ញុំចូលចិត្តរាំ ហើយអាចចាប់អាជីពនេះបាន?

Jhope

ឪពុករបស់គាត់ តឹងរឹងណាស់!

Jin

ឪពុករបស់ Jimin បានស្រមៃ និងប្រាថ្នាចង់ឃើញកូនប្រុសរបស់ខ្លួន ធំឡើងក្លាយជារដ្ឋអាជ្ញា។ កាលពីក្មេង Jimin ជាក្មេងដ៏សកម្ម និងក្លាហានម្នាក់ មកពីទីក្រុង Busan។ តារាប្រុសរូបនេះ បានពិចារណាក្នុងការក្លាយជាប៉ូលីសម្នាក់ ប៉ុន្តែទីបំផុត លោកក៏សម្រេចចិត្តជ្រើសរើសជំនាញរាំវិញ។

Jimin
Jimin

V ដែលជាបេក្ខជនតែមួយរូបគត់ ដែលបានជាប់វគ្គ Audition មកពី Daegu គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក BTS តែមួយគត់ ដែលមានដុងជាអ្នកសិល្បៈ ដូចគ្នាទៅនឹងសមាជិកគ្រួសារ។ នោះគឺឪពុករបស់ V លោកធ្លាប់សុបិនចង់ក្លាយជា អ្នកល្បីល្បាញ។ បន្ទាប់មក Jin បានពណ៌នាពីឪពុករបស់ V ថា ឪពុករបស់ V មានទេពកោសល្យខ្ពស់ ដូចកូនប្រុសរបស់គាត់អញ្ចឹង។

V
V

Jungkook ក៏មកពីគ្រួសារដែលមានដុងខាងសិល្បៈ មកពីទីក្រុង Busan ដែល Jungkook បានទទួលមរតកសម្លេងមាស ពីឪពុកម្តាយរបស់លោក។ ឪពុកម្ដាយរបស់លោក ចូលចិត្តច្រៀង ចំណេកឯ Jungkook គឺជាសិល្បករពហុជំនាញ ដែលតារាចម្រៀងប្រុសរូបនេះ ចូលចិត្តគូររូប ហើយបងប្រុសរបស់លោក ក៏ជាអ្នកគូររូបផងដែរ។

Jungkook
Jungkook

ប្រិយមិត្តគិតថា ប្រវត្តិគ្រួសារសមាជិករូបណា គួរឲ្យចាប់អារម្មណ៍ជាងគេ??

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T