ថៃ ហាមព្រះសង្ឃមិនឲ្យចូលរួមក្នុងបាតុកម្ម និងលូកលាន់រឿងនយោបាយ

//s9.kh1.co/6b/6be0e31edbd381a81f9f55cdf7a7a213e9f23b42.jpg
សង្គម

 ១២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

គណៈគ្រប់គ្រងពុទ្ធសាសនារបស់ប្រទេសថៃ បានបង្គាប់ព្រះសង្ឃមិនឲ្យចូលរួមបាតុកម្ម ដែលបានកើតឡើងអស់រយៈពេលជាច្រើនខែប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងដើម្បីទាមទារឱ្យមានការរឹតត្បិតលើអំណាចរបស់ព្រះមហាក្សត្រ ម៉ាហា វ៉ាជីរ៉ាឡុងកន។

ថៃ៖ គណៈគ្រប់គ្រងពុទ្ធសាសនារបស់ប្រទេសថៃកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្គាប់ព្រះសង្ឃមិនឲ្យចូលរួមបាតុកម្ម ដែលបានកើតឡើងអស់រយៈពេលជាច្រើនខែប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងដើម្បីទាមទារឱ្យមានការរឹតត្បិតលើអំណាចរបស់ព្រះមហាក្សត្រ ម៉ាហា វ៉ាជីរ៉ាឡុងកន។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យការិយាល័យព្រះពុទ្ធសាសនារបស់រដ្ឋាភិបាលបាននិយាយថា ក្រុមប្រឹក្សាជាន់ខ្ពស់បានធ្វើសេចក្តីសម្រេចហាមឃាត់ព្រះសង្ឃ និងលោកនេនពីការចូលរួមក្នុងនយោបាយ រួមទាំងចូលរួមការតវ៉ា​ និងការបញ្ចេញមតិទាក់ទងនយោបាយ។

គួរឲ្យដឹងដែរថា ប្រជាជនថៃជាង៩០ភាគរយជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយសាសនាត្រូវបានគេមើលឃើញថាជាសសរទ្រូងមួយនៃសង្គមថៃ រួមជាមួយប្រទេសជាតិ និងរាជានិយម។ យ៉ាងណាមិញ ទោះមិនមានការចូលរួមទូលំទូលាយពីសំណាក់ព្រះសង្ឃក្នុងការតវ៉ា ដែលបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ក៏ដោយ តែកន្លងមកមានសង្ឃមួយចំនួន ក៏បានចូលរួមជាមួយក្រុមបាតុករ ស្ថិតក្នុងស្បង់ជីពរផងដែរ។

ចំពោះបាតុកម្មដ៏​រ៉ាំរ៉ៃនេះ ក្រុមអ្នកតវ៉ាបានទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមេទ័ពថៃដែលឡើងកាន់អំណាចតាំងពីអាណត្ដិមុន លាលែងពីតំណែង។ ម៉្យាងវិញទៀត ពួកគេក៏ចង់ឲ្យមានការរៀបចំរដ្ឋធម្មនុញ្ញថ្មី និងការកាត់បន្ថយអំណាចរបស់រាជានិយម៕

សូមទ្សនារូបភាពខាងក្រោម៖

ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
ព្រះសង្ឃថៃ និងក្រុមបាតុករ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T