សង្គម
១១-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត ។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី
“គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត
ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ឯកឧត្តម Wang
Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)
ខូអិលធីឌី និងមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យធំៗ ចំនួនបួននៃប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោង “ គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ
២០១៦ ហើយរហូតមកដល់ពេលនេះ បានផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗនៅកម្ពុជា សរុបចំនួន៤០នាក់
ដែលធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន។ ហើយឆ្នាំនេះ គឺជាឆ្នាំទី៥នៃការអនុវត្តគម្រោងនេះ
ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងីកូវីដ១៩ នៅឆ្នាំ២០២០ ពិធីបើកនៃកម្មវិធី
“គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huaweiឆ្នាំ២០២០
នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត
ដោយមានការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗ ចំនួន ៤
នៅកម្ពុជារួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន,
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន
ជាលទ្ធផលនិស្សិតឆ្នើមចំនួន ៣០ នាក់ត្រូវបានជ្រើសរើសដើម្បីចូលរួមកម្មវិធី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា នៃសប្តាហ៏កន្លងទៅនេះ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
បានលើកឡើងនៅក្នុងសុន្ទរកថា៖
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖
ឯកឧត្តម Wang Wentian
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖
ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបន្តទៀតថា៖
ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានៃប្រទេសកម្ពុជា បានថ្លែងកោតសរសើរចំពោះការចូលរួមចំណែកជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅកម្ពុជាដែលជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសចិន។
លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌីបានថ្លែងថា៖
លើកនេះក្រុមហ៊ុន Huawei ក៏បានប្រកាសពី “កម្មវិធីបណ្តុះបណ្តាលទេពកោសល្យ” ដោយប្តេជ្ញាចិត្តដើម្បីបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ចំនួន
១០០ រូប ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត ដើម្បីត្រៀមខ្លួនរួចជាស្រេចនៃការឈានចូលមកដល់ នៃយុគសម័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលខាងមុខនេះ។
ក្រុមហ៊ុន Huawei
គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា
(ICT)
ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន១៨៨,០០០នាក់ នៅទូទាំងពិភពលោក មានប្រតិបត្តិការអាជីរកម្មនៅបណ្តាជាង
១៧០ ប្រទេសនិងតំបន់ ក៏ដូចជាបម្រើសេវាកម្មដល់ប្រជាជនប្រមាណជាង ៣
ពាន់លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រតិបត្តិការធុរកិច្ចរបស់ខ្លួន នៅប្រទេសកម្ពុជាកាលពីឆ្នាំ
១៩៩៩ នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំទី ២១ ហើយដែលក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការនៅលើទីផ្សារកម្ពុជា មកទល់បច្ចុប្បន្នក្រុមហ៊ុន ហួវៃ មានបុគ្គលិកសរុបចំនួនជាង ២០០ នាក់ហើយ ៨០
ភាគរយគឺជានិយោជិកក្នុងស្រុក។ កម្មវិធី "គ្រាប់ពូជដើម្បីអនាគត"
គឺជាគម្រោងទំនូលខុសត្រូវសង្គមឬ CSR ជាសកលរបស់ក្រុមហ៊ុន Huawei
។ កម្មវិធីនេះ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៨
ដែលជាគម្រោងវិនិយោគធំបំផុតរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកផ្តល់នូវឱកាសការងារក្នុងស្រុក
និងក្នុងគោលបំណងជួយអភិវឌ្ឍទេពកោសល្យវ័យក្មេង ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅបណ្តាពិភពលោក។
គិតត្រឹម ខែធ្នូ ឆ្នាំ ២០១៩ គម្រោង“គ្រាប់ពូជដើម្បីអនាគត” មានការចូលរួមពី ១២៦
ប្រទេស និងតំបន់ជុំវិញពិភពលោកហើយមាននិស្សិតសរុបចំនួន ៥៧៧០
នាក់បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ៕