កូរ៉េខាងត្បូង ដាក់បង្ហាញនាវាមុជទឹកថ្មី ទម្ងន់៣ពាន់តោន

//s9.kh1.co/4c/4c4231e9ae5c5cfff4750727e315dc9a7408f903.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កូរ៉េខាងត្បូងបានរៀបចំពិធីមួយ ​ដើម្បីដាក់​បង្ហាញនាវាមុជទឹកជំនាន់ថ្មី ឈ្មោះថា Ahn Mu ដែលមានទម្ងន់ ៣,០០០តោន​ ​និងមានសមត្ថភាពបាញ់មីស៊ីលផ្លោងបាលីស្ទីកបាន

សេអ៊ូល៖ កូរ៉េខាងត្បូងបានរៀបចំពិធីមួយ ​ដើម្បីដាក់​បង្ហាញនាវាមុជទឹកជំនាន់ថ្មីរបស់ខ្លួន ឈ្មោះថា Ahn Mu ដែលមានទម្ងន់ ៣,០០០តោន​ ​និងមានសមត្ថភាពបាញ់មីស៊ីលផ្លោងបាលីស្ទីកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រមុខការពារជាតិទីក្រុងសេអ៊ូល លោក Suh Wook បាននិយាយ​កាលពីថ្ងៃអង្គារ​ថា នាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតនេះ បាននាំមកនូវមោទនភាពដល់យោធាកូរ៉េខាងត្បូង។ ​បន្ថែមពីនេះ លោកក៏បាន​ថ្លែងអំណរគុណដល់យុទ្ធជនការពារឯករាជ្យរបស់កូរ៉េ ដែលបាន​បូជាជីវិតក្នុងអំឡុង​អាណានិគមរបស់ជប៉ុននៅឧបទ្វីបនេះ។

ពិធីដាក់បង្ហាញនាវាមុជទឹក Ahn Mu ត្រូវបានធ្វើឡើងនៅឯកំពង់ផែមួយរបស់ក្រុមហ៊ុនផលិតនាវា Okpo Shipyard of Daewoo Shipbuilding and Marine Engineering Co. ដែលស្ថិតនៅភាគអាគ្នេយ៍​ទីក្រុង Geoje ។

Ahn Mu គឺនាវាមុជទឹកលំដាប់ទី២ ក្នុងចំណោមនាវាមុជទឹកទម្ងន់ ៣,០០០តោន ចំនួន ៣គ្រឿង ដែលកូរ៉េខាងត្បូងគ្រោងនឹងសាងសង់នៅឆ្នាំ ២០២៣ ជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួន ក្រោមគម្រោងថវិកា ២.៧៧ ពាន់លានដុល្លារអាមេរិក​ ដែលបានចាប់ដំណើរការកាលពីឆ្នាំ ២០០៧។ ​ហើយ​នាវាមុជទឹកទី១ ឈ្មោះថា Dosan Ahn Chang-ho ដែល​គេដាក់​តេស្តសាកល្បងកាលពីឆ្នាំ ២០១៨ គឺរំពឹងថានឹងត្រូវដាក់ឱ្យប្រតិបត្តិការពេញលេញនៅចុងឆ្នាំនេះ។

គួរជម្រាបដែរថា​ នាវាមុជទឹក Ahn Mu មានបណ្តោយ ៨៣.៣ម៉ែត្រ និងទទឹង ៩.៦ម៉ែត្រ។​ វាមានសមត្ថភាពអាចផ្ទុកនាវិកចំនួន ៥០នាក់ និងអាចធ្វើប្រតិបត្តិការក្រោមផ្ទៃទឹកបាន ២០ថ្ងៃ ដោយមិនចាំបាច់​ចូលសំចតឡើយ។ ​​នាវាមុជទឹកនេះ គ្រោងនឹង​ដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសាកល្បង៕

នាវាមុជទឹក Ahn Mu
នាវាមុជទឹក Ahn Mu
នាវាមុជទឹក Ahn Mu
នាវាមុជទឹក Ahn Mu
នាវាមុជទឹក Ahn Mu
នាវាមុជទឹក Ahn Mu
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T