អ្នកការទូតកម្ពុជា ២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន ២នាក់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង មានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកទាំង៤កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន ហើយក្រៅពីនេះស្ថានទូតដែលស្ថិតនៅក្រុងប៉ារីស កំពុងរង់ចាំលទ្ធផលតេស្តបុគ្គលិកក្នុងស្រុកម្នាក់ទៀត។
ស្ថានទូតខ្មែរអះអាងថា ស្ថាប័ននៅតែបន្តការងារជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។
ជាការកត់សម្គាល់ នៅកម្ពុជាវិញ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រកឃើញករណីវិជ្ជមានថ្មី ០២នាក់ទៀត ជាជនជាតិខ្មែរមកពីប្រទេសជប៉ុន។ ដូចនេះចំនួនអ្នកឆ្លងសរុបមាន ២៩៧នាក់ ហើយចំនួនអ្នកជាសះស្បើយ ២៨៨នាក់៕