ឧទ្ធម្ភាគចក្រពីរគ្រឿង ហោះហើរប៉ះទង្គិចគ្នាលើអាកាស បណ្ដាលឲ្យមួយគ្រឿងធ្លាក់មកលើដី និងមានមនុស្សស្លាប់ (មានវីដេអូ)

//s11.kh1.co/9c/9c9fc484fa5fa473cc59991443595865c3985815.jpg
សង្គម

 ០៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នាវេលាម៉ោង១១:៤៥នាទីព្រឹក (ម៉ោងក្នុងប្រទេសម៉ាឡេសុី) មានហេតុការណ៍មួយបានកើតឡើង ដោយឧទ្ធម្ភាគចក្រពីរគ្រឿង បានហោះហើរប៉ះទង្គិចគ្នាលើអាកាស។

ម៉ាឡេសុី៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នាវេលាម៉ោង១១:៤៥នាទីព្រឹក (ម៉ោងក្នុងប្រទេសម៉ាឡេសុី) មានហេតុការណ៍មួយបានកើតឡើង ដោយឧទ្ធម្ភាគចក្រពីរគ្រឿង បានហោះហើរប៉ះទង្គិចគ្នាលើអាកាស នៅក្បែរតំបន់ Taman Melawati

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើ បានបណ្ដាលឲ្យឧទ្ធម្ភាគចក្រពណ៌សលាយខៀវធ្លាក់ចុះទៅលើដី និងស្លាប់ពីឡុតម្នាក់ រួមទាំងអ្នកដំណើរម្នាក់ ដែលជាអ្នកជំនួញ។ ចំណែកឧទ្ធម្ភាគចក្រពណ៌សលាយក្រហមវិញ មានពីឡុតម្នាក់ និងអ្នកដំណើរម្នាក់ដូចគ្នា បានគ្រប់គ្រងការចុះចតជាបន្ទាន់នៅឯទីធ្លាសាលារៀនមួយកន្លែង។

យ៉ាងណាមិញ ពីឡុតឧទ្ធម្ភាគចក្រពណ៌សលាយក្រហម រួមទាំងអ្នកដំណើររបស់ខ្លួន បានរងរបួសប៉ុណ្ណោះ និងត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយការស៊ើបអង្កេតបន្ថែម នឹងត្រូវបានអនុវត្តដោយអាជ្ញាធរពាក់ព័ន្ធផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៅកន្លែងឧទ្ធម្ភាគចក្រពណ៌សលាយខៀវធ្លាក់

សាកសពដែលបានស្លាប់
សាកសពដែលបានស្លាប់
ឧទ្ធម្ភាគចក្រពណ៌សលាយក្រហមដែលចុះចតនៅសាលារៀន
ឧទ្ធម្ភាគចក្រពណ៌សលាយក្រហមដែលចុះចតនៅសាលារៀន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T